ព័ត៌មានជាតិ

១០ថ្ងៃ​ មានយានយន្តជាង​ ១២ម៉ឺនគ្រឿង​ ធ្វេីចរាចរណ៍លើផ្លូវល្បឿនលឿន​ ភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ​ ៖​ ក្រសួងសាធារណការ​ និងដឹកជញ្ជួន​ បានឱ្យដឹងថា​ ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី១-១០ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ១២៥​ ៩៩៨គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង​៨ទីតាំង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់​ ក្រសួងសាធារណការ​ នាថ្ងៃទី១០​ តុលា​ បាន​ឱ្យ​ដឹង​ថា​ “ក្នុងចំណោមយានយន្តចំនួន ១២៥.៩៩៨គ្រឿង ដែលបានចរាចរណ៍រយៈពេល១០ថ្ងៃកន្លងមកនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៣៧៨ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩”។

ក្រសួងសាធារណការ ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕

To Top