ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបិទ កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង ជាប្រធានអាស៊ាន នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញថ្លែងសុន្ទរកថា បិទកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ (2nd ASEAN WOMEN LEADERS’ SUMMIT 2022) ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ ៖ បំផុស សហគ្រិនស្ត្រីនៅក្នុងអាស៊ាន» ។ កិច្ចប្រជុំនេះ មានអ្នកចូលរួម ដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់៕

To Top