ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស ពិរុទ្ធជនគ្រឿងញៀនម្នាក់ ជាប់គុក ៣០ ឆ្នាំ ដដែលជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្ត នៅ នៅរាជធានីភំ្នពេញកាលពីឆ្នាំ ២០០៨ ដល់ អំឡុងខែ មករា ឆ្នាំ ២០២២។
យោងតាមដីការបស់ តុលាការកំពូល បានអោយដឹងថា ទណ្ឌិត រូបនេះ មានឈ្មោះតាន សុខា ភេទប្រុស អាយុ ៤៣ ឆ្នាំ។
ទណ្ឌិត ឈ្មោះ តាន សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ២៩ ខែ មីនា ឆ្នាំ ២០២២ កាត់ទោស ដាក់ពន្ធនាគារ ៣០ ឆ្នាំ និង ពិន័យ ចំនួន ៦០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ ក្រោមការចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង បទ: សម្អាតប្រាក់។
ទណ្ឌិត ឈ្មោះ តាន សុខា ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២២ ។
សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) សរុបជាង ១ គីឡូក្រាម ពីគាត់ ៕
ដោយ: លីហ្សា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
