ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក ផ្តល់ទូក ម៉ាស៊ីនទូក ជូន​តំបន់ប្រតិបត្តិការ សឹករងរតនគីរី សម្រាប់បម្រើដល់ប្រជាពលរដ្ឋកំពុង​រងផលប៉ះពាល់ ​ដោយ​​ជំនន់​ទឹក​ភ្លៀង 

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​តុលា​ ឆ្នាំ​២០២២​ ឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ចាត់​ក្រុម​កា​រងារ​ នាំយក​ទូក និងម៉ាស៊ីនទូកចំនួន​ ១៤​គ្រឿង​ ប្រគល់​ជូន​តំបន់ប្រតិបត្តិការសឹករងរតនគីរី សម្រាប់​សកម្មភាព​ក្នុង​បេសកកម្ម​ផ្សេងៗ​តាម​បទ​បញ្ជា​  និង​ជាពិសេស​ក្នុង​សកម្មភាព​មនុស្សធម៌​បម្រើ​ប្រជាជន​ដែល​កំពុង​រងផលប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​ជំនន់​ទឹក​ភ្លៀង​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្តរតនគិរី ។

​ឧត្ដមសេនីយ៍​ទោ ខាំ ស៊ុក មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងរតនគិរី  បាន​គោរព​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​លោលឧត្ដមសេនីយ៍​ឯក ហ៊ុន​ ម៉ាណែត​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ដែល​ជានិច្ចកាល​លោកតែងតែ​យក​ចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់​ដល់​សុខ​ទុក្ខ​ការរស់នៅ និងប្រតិបត្តិការត្រៀមសង្គ្រោះប្រជាពលរដ្ឋរបស់នាយទាហាន នាយទាហានរង និងពលទាហាន ជាពិសេស​សុខទុក្ខប្រជាពលរដ្ឋ ដែលរង​ផលប៉ះពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​៕

To Top