ភ្នំពេញ ៖ ក្នុងហេតុការណ៍លិចទូកដរដឹកសិស្សសាលាមួយគ្រឿង នៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាលបានបណ្តាលឲ្យបាត់ខ្លួន១០នាក់។
ប៉ុន្តែភ្លាមៗ បានរកឃើញមនុស្សចំនួន៣នាក់ ដោយម្នាក់បានស្លាប់ ហើយអ្នកផ្សេងទៀតសមត្ថកិច្ចជាច្រើននាក់កំពុងរាវរក។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិ៕



