ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបន្តអញ្ជើញចុះត្រួតពិនិត្យមើលការប្រមូលទិញស្រូវពីកសិករ របស់ រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង និងរោងម៉ាស៊ីនកិនស្រូវ ហ្វាងលី ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ស្របពេលនៃរដូវទឹកជំនន់កំពុងបំផ្លាញទិន្នផលស្រូវ របស់បងប្អូនកសិករក្នុងតំបន់ លោកបណ្ឌិត កៅ ថាច បានបន្តធ្វើការសំណូមពរ លើកទឹកចិត្ត និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ទាំងពីរ សូមបន្តជួយទិញស្រូវពីបងប្អូនប្រជាកសិករ អោយអស់ពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
