ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខអតិថិជន ចំនួន៣៥ គ្រួសារ និងជាសមាជិកសហគមន៍កសិកម្ម តាសី សាមគ្គី ដែលកំពុងទទួលរងគ្រោះមហន្តរាយដោយសារទឹកជំនន់ បានបំផ្លាញផលដំណាំស្រូវ និងបន្លែផ្សេងៗដែលជិតទទួលផល និងកំពុងប្រមូលផល។
![](https://dap-news.com/wp-content/uploads/2022/10/309389724_476253114544982_296991404891310353_n.jpg)
យកឱកាសនោះលោកបណ្ឌិត កៅ ថាច បានសម្ដែងនូវសេចក្តីសោកស្តាយ ជូនចំពោះបងប្អូនសហគមន៍ដែលបានជួប និងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅរដូវនេះ។
ជាមួយគ្នានេះដើម្បីចូលរួមចែករំលែកនូវបញ្ហារបស់បងប្អូនសហគមន៍កំពុងជួបប្រទះ, លោកបណ្ឌិត បានអនុញ្ញាត ដល់បងប្អូនធ្វើការលើកជាយោបល់ ក៏ដូចជាធ្វើសំណូមពរផ្សេងៗ ដើម្បីអោយ ឯកឧត្តមបណ្ឌិត ជួយរកដំណោះស្រាយជូន។
![](https://dap-news.com/wp-content/uploads/2022/10/309397552_476253161211644_1173602990211815942_n.jpg)
ជាមួយគ្នានេះ, ស្រូវរបស់បងប្អូន បានត្រូវជន់លិច និងបំផ្លាញទាំងស្រុង ហើយចំការបន្លែរបស់បងប្អូនក្នុងសហគមន៍ មួយចំនួនក៏ត្រូវលិចលង់ផងដែរ។ បងប្អូនបានធ្វើសំណូមពរ មកកាន់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្នើសុំពិនិត្យលទ្ធភាពដើម្បីកែសម្រួលរបៀបទូទាត់សងប្រាក់ដើម និងការប្រាក់ និងស្នើសុំកម្ចីបន្ថែម ដើម្បីយកទៅដាំដុះសារឡើងវិញបន្ទាប់ពីទឹកស្រកវិញ។
![](https://dap-news.com/wp-content/uploads/2022/10/309639706_476253661211594_3678281898746957802_n.jpg)
ជាការឆ្លើយតបលោកបណ្ឌិត បានអនុញ្ញាតអោយមន្ត្រីជំនាញរបស់ធនាគារ ធ្វើការសិក្សាឥណទានឡើងវិញ តាមការស្នើសុំជាក់ស្តែងរបស់បងប្អូន។ ជាការរួមចំណែកដោះស្រាយបញ្ហា របស់បងប្អូនសហគម លោកបានធ្វើការចែកជូននូវអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ ៕
![](https://dap-news.com/wp-content/uploads/2022/10/310709770_476253391211621_7684705020948054121_n.jpg)
![](https://dap-news.com/wp-content/uploads/2022/10/309490978_476253597878267_4214837740359907739_n.jpg)
![](https://dap-news.com/wp-content/uploads/2022/10/309247369_476253544544939_5245231647880360201_n.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)