ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះប្រជុំពិភាក្សាការងារ នៅតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ កងទ័ពជើងគោក នៅថ្ងៃចន្ទ ទី១៧ តុលា ២០២២ ដោយមានការចូលរួមពីនាយទាហានកងទ័ពជើងគោក យោធភូមិភាគទី៥ និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ជាច្រើនទៀតផងដែរ។