ភ្នំពេញ៖ ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន លើកទី៨ ស្ដីពីស្ថានការណ៍វិវឌ្ឍន៍ពាក់ព័ន្ធ នឹងប្រទេសអ៊ុយក្រែន គោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៉ី និងទំនាក់ទំនងរវាងកម្ពុជា-រុស្ស៉ី ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ ធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយប្រើប្រាស់ភាសាអង់គ្លេស ៕
