នយោបាយ

ប្រធានគណបក្សឯកភាពជាតិខ្មែរ មិនស្វាគមន៍ការញុះញង់របស់ សម រង្ស៊ី ឱ្យកងកម្លាំងផ្តួលរំលំ រដ្ឋាភិបាល

ភ្នំពេញ៖ ប្រធានគណបក្សឯកភាពជាតិខ្មែរ ជាគណបក្សមុនគេដែលបាន ប្រកាសមិនស្វាគមន៍ចំពោះ ការអំពាវនាវញុះញង់របស់លោក សម រង្ស៊ី ដែលឱ្យកងកំលាំងប្រដាប់អាវុធ ក្រោកឈរប្រឆាំងផ្តួលរំលំ រដ្ឋាភិបាលឆ្នាំ២០២៣​ ខាងមុខនោះទេ ផ្ទុយទៅវិញបានប្រកាស ត្រៀមរួ ចជាស្រេចក្នុង ការចូលរួម បោះឆ្នោត។

លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានលើកឡើងយ៉ាងដូច្នេះ ថាដោយបានប្រកាសអបអ រសាទចំពោះប្រកាសចូលរបស់លោកសម រង្ស៊ី បើចូល បានមែន ហើយការចូលមកដើម្បីចូលរួម បោះឆ្នោតដើម្បីប្រជាធិប តេយ្យក្នុង ការប្រកួត ប្រជែ ងគ្នាតាមរយៈសន្លឹកឆ្នោត តាមច្បាប់រដ្ឋធម្មនុញ្ញបានចែង។ ប៉ុន្តែបើចូលម កដើម្បីផ្តួលរំ លំរ ដ្ឋាភិបាលដោយញុះញុង ឲ្យមានប្រើប្រាស់ប្រដាប់អាវុធ គណបក្សឯកភាពជា តិខ្មែរប្រកាស ជំ ហរមិនពាក់ព័ន្ធនឹងលូកដៃ ជាមួយលោកសម រង្ស៊ីនោះទេ។

លោកថា គណបក្សលោកធ្វើការប្រកួតប្រជែងគ្នា តាមរយៈប្រជាប្រិយភាព ប្រព័ន្ធផ្លូវច្បាប់ និងក្រមសីលធម៌តាមច្បាប់ដែលបានចែង ពិសេសនោះ ច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីកា ររៀបចំនឹងប្រព្រឹត្តិទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។

លោកបញ្ជាក់ថា «រឿងលោក សម រង្ស៊ី ប្រកាសចូលមកកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដោយញុះញ៉ងឱ្យកងកំលាំង ក្រោកឡើងប្រឆាំងនោះយើងខ្ញុំ មិនគាំទ្រនោះទេ និងអត់ចូលរួម អបអរសាទទេ»។

ទាក់ទិននឹងការលើកឡើង របស់សម្តេចតេជោ ពាក់ព័ន្ធនឹងគណបក្សនយោបាយ ដែល ជាប់ពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៊ីនឹងត្រូវជាប់បណ្តឹងតុលាការ ត្រូវបានលោក អ៊ុន ជឹម បានលើកឡើងថាចំណុចនេះ គណបក្សលោកយល់ឃើញថា សម្តេចតេជោបានបើកចំហរ ក្នុងការប្រកួតប្រជែងរវាងគណបក្ស នយោបាយតាមប្រជាធិបតេយ្យ គោរពច្បាប់រដ្ឋធម្មនុញ្ញ។

លោកគូសបញ្ជាក់ថា «សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងក្បោះក្បាយ ចំពោះការបើកសិទ្ធិការផ្តល់ យោបល់ក្នុងការធ្វើនយោបាយ តែបើរឿងធ្វើបដិវត្តរឿងផ្សេង ។ ខ្ញុំគិតថា គណបក្សនយោ បាយមិនចូលរួមជាមួយទណ្ឌិតដែលប្រកា សយកកំលាំងប្រដា ប់អាវុធនោះទេ ដោយសារគេបានដឹងច្បាប់ ពីការធ្វើនយោបាយ »។
លោកបន្ថែមថា សម្តេចនាយករដ្ឋមន្ត្រី ប្រកាសបើកគ្រប់គណបក្ស នយោបាយទាំងអស់ ក្នុងការចូលរួមធ្វើនយោបាយតាមបែប ប្រជាធិបតេយ្យគោរពច្បាប់ ដោយមិនបានបិទសិទ្ធិនោះទេ។ ប៉ុន្តែចូលរួមធ្វើនយោបាយផ្តួលរំលំញុះញង់ គឺមិនស្របតាមច្បាប់ទេ។

លោកប្រធានបក្សបានប្រកាសគាំទ្រ ចំពោះការលើកឡើងរបស់សម្តេចតេជោ ក្នុងការឲ្យគណបក្សនយោបាយ ចួលរួមការបោះឆ្នោតតាមការ ប្រកួតប្រជែងគ្នាតាមរយៈសន្លឹកឆ្នោត តាមបែបប្រជាធិបតេយ្យ គោរពច្បាប់។

ការលើកឡើងនេះបន្ទាប់លោក សម រង្ស៊ី បានប្រកាសអំពាវនាវឲ្យកម្មជនខ្លួន និងកងកំលាំងប្រដាប់អាវុធងើបប្រឆាំង និងផ្តួលរំលំរដ្ឋាភិបាលឆ្នាំ២០២៣ ប៉ុន្តែការអំពាវនាវត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសដាច់ខាត កម្ចាត់នយោបាយរបស់ទណ្ឌិតសម រង្ស៊ី ដោយថាងើបមួយវ៉ៃ ងើបពីវ៉ៃពីរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ តុលា ប្រកាសដាត់ខាតកម្ចាត់ចោល គម្រោងការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ឲ្យខានតែបាន ។ ជាងនេះសម្តេចបាន ប្រកាស ឲ្យលោកសម រង្ស៊ីចូលរួមស្រុកមក បើចិត្តសឿង ដោយសម្តេចមិនបានប្រកា សឲ្យយន្តហោះណាមិន ដឹកនោះទេ ផ្ទុយទៅវិញបើមកដល់ស្រុកខ្មែរ មានតែខ្នោះព្រោះថាសម រង្ស៊ី ជាទណ្ឌិត ដែលរត់ ចោលស្រុកក្នុងសំណុំរឿង ជាច្រើនក្នុងប្រទេស ៕

To Top