ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យមើលការសាងសង់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ជាមួយគ្នានោះដែរ ក៏បានឆ្លៀតពិនិត្យមើលការសាងសង់កន្លែងដាក់រថយន្តសេរីទំនើប ដែលជាជំនួយឥតសំណង របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា រួចត្រូវប្រគល់ឲ្យ កងពលតូចដឹកជញ្ជូនលេខ៩៩ រក្សាទុក និងគ្រប់គ្រង ដើម្បីត្រៀមជួយគាំទ្រ ដល់ការរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ៕



















