ព័ត៌មានជាតិ

ឯកឧត្តម លឹម គានហោ ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសគម្រប់ ៤៥ ឈានចូល ៤៦ឆ្នាំ

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីក្រោមឱវាទ​ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ។

សូម ឯកឧត្តមបណ្ឌិត ទទួលបាននូវពលានុភាពខ្លាំងក្លា បញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពបរិបូរណ៍ និងអាយុយឺនយូរ ដើម្បីឯកឧត្តមបណ្ឌិតបានបំពេញសកម្មភាព និងដឹកនាំប្រទេសកម្ពុជាឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top