ព័ត៌មានជាតិ

គណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសគម្រប់ ៤៥ ឈានចូល ៤៦ឆ្នាំ

គណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ។

សូម ឯកឧត្តមបណ្ឌិត ទទួលបាននូវពលានុភាពខ្លាំងក្លា បញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពបរិបូរណ៍ និងអាយុយឺនយូរ ដើម្បីឯកឧត្តមបណ្ឌិតបានបំពេញសកម្មភាព និងដឹកនាំប្រទេសកម្ពុជាឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top