ព័ត៌មានជាតិ

សម្តេចតេជោ បន្តជួបសំណេះសំណាលពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ចេញពី តំបន់រមណីយដ្ឋានអង្គរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។

តាមការឱ្យដឹងពី លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤ គ្រួសារហើយ ដែលបានមកចាប់ឆ្នោត៕

To Top