ព័ត៌មានជាតិ

សហព័ន្ធកីឡាបាល់បោះកម្ពុជា សហការជាមួយក្រុមហ៊ុន TNAOT APP រៀបចំសន្និសីទកាសែត និងការចាប់ពូលវិញ្ញាសារ ចំនួន៤ប្រភេទ ក្នុងកម្មវិធី «ពានរង្វាន់បាល់បោះ TNAOT ៣x៣ »

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់បោះកម្ពុជា និងសារព័ត៌មាន TNAOT APP នៅព្រឹកថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទកាសែត និងការចាប់ពូលវិញ្ញាសារ ទាំង៤ប្រភេទ ក្នុងកម្មវិធី «ពានរង្វាន់បាល់បោះ TNAOT ៣x៣ »។

សន្និសីទមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈី សម្បត្តិ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ទីស្ដីការគណៈរដ្ឋមន្រ្តី អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា និងជាតំណាង លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា រួមទាំងលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋាន ព័ត៌នមាននិងសោតទស្សន៍ លោក Austin Koledoy អគ្គលេខាធិការនៃសហព័ន្ធបាល់បោះកម្ពុជា និងលោក តាំង ពីងជាំង អគ្គនាយកនៃសារព័ត៌មាន TNAOT APP។

ការប្រកួត «ពានរង្វាន់បាល់បោះ TNAOT ៣x៣»នេះ នឹងប្រពឹត្រ្តិទៅ នៅថ្ងៃទី ២៣-២៩ ខែតុលា ឆ្នាំ ២០២២ ចាប់ពីម៉ោង៨ព្រឹក តទៅ នៅទីលានបាល់បោះ បរិវេណខាងក្រៅ( out door ) ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់បោះកម្ពុជា Cambodia Basketball Federation និង សារព័ត៌មាន TNAOT APP បានទទួលសិទ្ធិពី អគ្គនាយកដ្ឋានកីឡា Directorate General of Sports – DGS ក្នុងការរៀបចំការប្រកួតពានរង្វាន់បាល់បោះ ៣x៣ ដែលចែកចេញជា ៤ប្រភេទវិញ្ញាសាដូចខាងក្រោម៖

១.ពានរង្វាន់ផ្នែកបុរសកំរិតមធ្យុមសិក្សា ៣x៣
២.ពានរង្វាន់ផ្នែកបុរសកំរិតឧត្តមសិក្សា ៣x៣
៣.ពានរង្វាន់ផ្នែកបុរសមហាជន ៣x៣
៤.ពានរង្វាន់ផ្នែកនារីមហាជន ៣x៣។
សូមមើលរូបភាព លទ្ធផលនៃការចាប់ពូល នីមួយៗ៖

To Top