ភ្នំពេញៈ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២២ បានធ្វើការបង្ក្រាប និង ចាប់ខ្លួនជនសង្ស័យ ជាតិចិនចំនួន៣នាក់ ជាប់ពាក់ព័ន្ធករណីធ្វើទារុណកម្ម និងចាប់ជំរិតជនជាតិចិនដូចគ្នា នូវ ទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ ប្រព្រឹត្តនៅក្នុងខេត្តពោធិ័សាត់។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ខេត្តពោធិ៍សាត់ឱ្យដឹងថា ជនសង្ស័យចិនទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន ខាងលើនេះ មានឈ្មោះ: ទី១- ឈ្មោះ វ៉ូ ប៊ូ (WU BO) ទី២ – ឈ្មោះ ជៀង ជុនកៃ (JIANG JUNCAI) និង ទី៣ – ឈ្មោះ ជៀង ចេងកៃ (JIANG CHEGCAI)។
ចំណែកឯជនរងគ្រោះមានឈ្មោះ លី ជៀង ប៊ូ (Li JIANG BO)។
បច្ចុប្បន្ននេះ ជនសង្ស័យចិនទាំង ៣នាក់ កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋានគរបាលខេត្តពោធិ៍សាត់ ដើម្បីរៀបចំ សំណុំរឿង និង បែបបទ បញ្ជូនទៅកាន់ សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕
ដោយៈ លីហ្សា