ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល៤ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជា គ្មានករណីឆ្លងជំងឺកូវីដ១៩។
ក្នុងករណីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារអរគុណដល់ប្រជាពលរដ្ឋ ទាំងអស់ដែលបានចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនាំឱ្យកម្ពុជាទទួលបានជោគជ័យ ក្នុងការយុទ្ធនាការមួយនេះ តាមរយៈការអនុវត្តន៍ វិធានការណ៍សុខាភិបាល ៣កុំ ៣ការពារ។
ទោះបីជាយ៉ាងណា សម្តេតេជោ ហ៊ុន សែន នៅតែអំពាវនាវ ឱ្យប្រជាពលរដ្ឋធ្វើការថែទាំសុខភាព និងមិនត្រូវមើលស្រាលលើកូវីដ១៩ ទោះបីជាប្រទេសកម្ពុជាបានធូរស្បើយយ៉ាងណាក៏ដោយ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
