ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ឱ្យរដ្ឋមន្ត្រីកសិកម្ម សិក្សារៀបចំយុទ្ធសាស្ត្រ ត្រៀមផលិតពូជស្រូវ សម្រាប់ផ្តល់ជូនប្រជាជន ពេលមានតម្រូវការ (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើការសិក្សារៀបចំយុទ្ធសាស្ត្រ ត្រៀមផលិតពូជស្រូវសម្រាប់ ប្រជាជនពេលមានតម្រូវការ និងឲ្យប្រជាជនចំណាយពូជតិច ទទួលប្រាក់ចំណេញច្រើន។ 

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ ដែលរងគ្រោះ ដោយទឹក ជំនន់ចំនួន ១១.៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបងនាព្រឹក ថ្ងៃទី២៤តុលាឆ្នាំ២០២២ សម្តេច តេជោបានលើកឡើងថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចាំបាច់ត្រូវរៀបចំឲ្យមានការបណ្តុះពូជស្រូវ ដោយចាប់ផ្តើមពីការកំណត់ប្រជាពលរដ្ឋ ដែលត្រូវប្រើប្រាស់ពូជ។

សម្តេចបញ្ជាក់ថា៖«ខ្ញុំសុំយកឱកាសនេះដើម្បីរំលឹក ដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ទទួលយកយុទ្ធសាស្ត្រមួយចំនួនពីការផលិតពូជស្រូវ សម្រាប់ត្រៀមទុកដើម្បី បញ្ចេញ ចេញ នៅពេលប្រជាពលរដ្ឋត្រូវការ»។

សម្តេចបន្តថាពូជស្រូវនេះប្រជាពលរដ្ឋ ក៏អាចលក់ស្រូវខ្លួនដើម្បីមកទិញ ឬដូរពូជដែល ផលិតត្រៀមនេះដើម្បីយកដាំដុះផងដែរដោយមិនចាំបាច់រកទិញកន្លែងណានោះទេ។ សម្តេចបានបញ្ជាក់ថា៖ «នៅបាត់ដំបងប្រជាពលរដ្ឋ ផលិតស្រូវស្រាប់ ត្រូវយកកន្លែងណាដែលមាន ប្រភព ទឹកគ្រប់គ្រាន់មួយ ដើម្បីផលិតត្រៀមទុក ដូច្នេះយើងធានា ថាថ្ងៃក្រោយ យើងមាន លទ្ធភាព ផ្គត់ផ្គង់ស្របទៅតាមតំបន់»។

សម្តេចបន្ថែមថាការធ្វើបែបនេះ ដោយសារពូជស្រូវខ្លះ មិនមែននៅក្នុងខេត្តបាត់ដំបងនោះទេ។ ជាងនេះយើងនឹងអាចដឹងថា ដូចជានៅខេត្តបាត់ដំបងត្រូវការស្តុកពូជប៉ុន្មាន និង ខេ ត្ត ផ្សេងទៀតត្រូវការប៉ុន្មាន។ ការធ្វើបែបនេះវិស័យឯកជន ក៏អាចចូលរួមបានផងដែដោយធ្វើ កិច្ច សន្យាផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ទិន្នផលនៃការបង្កបង្កើនផលក៏កើនឡើង ដោយសារការប្រើប្រាស់ពូជត្រឹមត្រូវផងដែរ។ពាក់ព័ន្ធនឹងករណីរឿងការអភិវឌ្ឍន៍វិស័យកម្ម សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហានេះខ្ញុំបានប្រើប្រាស់អស់ ពាក់កណ្តាលជីវិត ដើម្បីកែ ប្រែឥ រិយាបថប្រជាជនយើង ។ បានសេចក្តីថាចាប់តាំងពីឆ្នាំធ្វើ នាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៨៥ មកគឺ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាយបថ»។

ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានលើកឡើងថា កន្លងមកប្រជាពលរដ្ឋខ្លះបានផ្លាស់ប្តូរ ឥរិយាយបថក្នុងការប្រើប្រាស់ពូជស្រូវ ប៉ុន្តែមិនទាន់ទទួលបាន ទិន្នផលគ្រប់គ្រាន់នោះទេ។ 

សម្តេចថាបើតាមការសិក្សាទៅបាត់ដំបង អាចសមស្របនិងផ្ទៃដី ក្នុងការផលិតពូជស្រូវ ដើម្បីត្រៀមទុករបស់ខេត្តបាត់ដំបងផង បន្ទាយមានជ័យ និងពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ 

សម្តេចតេជោហ៊ុនសែន ក៏បានឲ្យរដ្ឋមន្ត្រីក្រសួងកសិម្ម ធ្វើការសិក្សានៅតាមបណ្តាខេត្ត ដើម្បីធ្វើការបែងចែកតំបន់ដាំដុះ និងដាក់ពូជឲ្យត្រូវ។ 

សម្តេចថា៖«សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីធ្វើការសិក្សាបែងនៅតំបន់ដាំដុះ  តំបន់ដាក់ជីធ្វើការសិក្សាជាមួយផ្នែកពាក់ព័ន្ធរបស់ខ្លួនហើយសិក្សាជាមួយអ្នកពាក់ព័ន្ធខាងក្រៅដើម្បីដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ»។

សម្តេចក៏បានគូសបញ្ជាក់ថា សម្តេចមិនឲ្យរដ្ឋាភិបាលសម្តេច គ្មានពូជទេ(ពូជស្រូវ) ក្នុងន័យសំដៅថារដ្ឋាភិបាលស៊ីអស់ស្រូវពូជ។ រដ្ឋមន្ត្រីកសិកម្មថ្មីបានចុះធ្វើការសិក្សាផ្ទៃដី ពីបញ្ហាដី ដែលចំណុចនេះគឺសំខាន់ ក្នុងការដំដាំដុះ ដែរត្រូវប្រុងប្រយ័ត្នក្នុងនោះមានគ្រាប់ពូជ  ការធ្វើដី ការថែមទាំជាដើម។

សម្តេចថាភារកិច្ចរបស់ក្រសួងកសិកម្ម គឺមិនមែនគ្រាន់តែជាការដំណើរ ផលិតធម្មតានោះទេ ក៏ប៉ុន្តែដំណើរការផលិតធ្វើយ៉ាងណាឲ្យប្រជាជនមានប្រាក់ចំណេះ។ ដូចសម្បីបច្ចេ កទេស ព្រោះស្រូវ ដែលកន្លែងខ្លះមួយហិកតាគេព្រោះ៣០គីឡូ  តែកន្លែងខ្លះប្រើពូ ជរហូតដល់១០០ គីឡូ ដែលចំណុចនេះគ្រាន់ស្រូវពូជបាត់បង់ អស់មួយចំនួនហើយ។ ជាមួយគ្នានោះដែរការ ប្រើប្រាស់ជីក៏ដូច្នេះបើសិនប្រើច្រើនពេកក៏មិនចំណេញដែរ។

ករណីកសិកម្មនេះសម្តេចតេជោបានឲ្យក្រសួងកសិកម្មធ្វើការសិក្សាអំពីបញ្ហានេះ ហើយបើ សិនមានករណីចាំបាច់ស្នើមករដ្ឋាភិបាលរហូតដល់កំណត់គោល នយោបាយ ផងដែរ៕

To Top