ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាព ធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា អាចមានភ្លៀង ពីខ្សោយទៅបង្កួរ លាយឡំផ្គរ រន្ទះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាព ធាតុអាកាសចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ក្រសួងបានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) បានលាតសន្ធឹង ចុះមកក្រោមលើប្រទេសកម្ពុជា ប្រសព្វនិងសម្ពាធទាប ពីសមុទ្រចិនខាងត្បូង ។ ទន្ទឹមនោះខ្យល់ក៏បានប្តូរទិសជាបណ្តើរៗ ។ លក្ខណបែបនេះនឹងធ្វើឲ្យ៖

១- តំបន់ទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

-បណ្តាខេត្ត-រាជធានី ផ្នែកខាងក្រោមនឹងអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យម ក្នុងនោះផ្នែកខ្លះ អាចមានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយឡំទៅដោយផ្ទរ រន្ទះ។

២- តំបន់ខ្ពង់រាប

-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C

-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

-នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។

៣- តំបន់មាត់សមុទ្រ

-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

-នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕

To Top