ព័ត៌មានជាតិ

តុលាការសម្រេច ទម្លាក់បទចោទប្រកាន់ និង ដោះលែង លោកឧកញ៉ា ឌួង ងៀប ពីពន្ធនាគារ PJ ដោយសារតែគាត់ មិនមានពិរុទ្ធភាព (Video)

ភ្នំពេញ៖ លោកចៅក្រម ស៊ិន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែ តុលាឆ្នាំ ឆ្នាំ ២០២២ បានប្រកាសសាលក្រម កំបាំងមុខ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោកឧកញ៉ា ឌួង ងៀប ជាប់ពាក់ព័ន្ធនឹង បទល្មើសក្លែងឯកសារ ឆបោក និង ចេញស្អែកស្អុយ ប្រព្រឹត្តនៅចន្លោះឆ្នាំ ២០១៨ និង ២០២០។

លោកចៅក្រមសុវណ្ណរ័ត្ន បានសម្រេចទម្លាក់ចោល បទប្រកាន់ទាំងអស់ប្រឆាំងជនជាប់ចោទឈ្មោះ ឌួង ងៀប ដោយមានតែ គាត់ មិនមានពិរុទ្ធភាព ដូចការចោទប្រកាន់រូបគាត់ ខាងលើ។

គួររំលឹកថា លោកឧកញ៉ាឌួង ងៀប គឺជាអតីត មន្ត្រីនគរបាលជាន់ខ្ពស់ ដែល មានឋានន្តរស័ក្តិ ជា ឧត្តមសេនីយ៍ផ្កាយ៣ និង ក៏ជាអ្នកវិនិយោគទុន ល្បីឈ្មោះម្នាក់ ផ្នែកអចលនទ្រព្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមឯកសាររបស់តុលាការ បានឱ្យដឹងថា: លោកឧកញ៉ា ឌួង ងៀប ត្រូវបានចាប់ និង ឃុំ ខ្លួន ជាបណ្តោះ អាសន្ន នៅក្នុងពន្ធនាគារពន្ធនាគារប៉េហ្ស៊ី (PJ) កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ជាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងឯកសារ ឆបោក និង ចេញស្អែក ច្រើនលានដុល្លារ ប្រព្រឹត្តកាលពី ចន្លោះ ឆ្នាំ ២០១៨ និង ២០២០។

លោក ឧកញ៉ា ឌួង ងៀប ត្រូវបានចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ លោក អ៉ឹម វណ្ណៈ នៃ សាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ« មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ជាង ៧ លានដុល្លារ ដែលត្រូវបានប្ដឹង ដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ ចំនួន២នាក់។

លោកឧកញ៉ា ឌួង ងៀប ត្រូវដោះលែង នៅក្រៅឃុំ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅនេះ។

ទាក់ទងនឹងការឃាត់ខ្លួន និង ចោទប្រកាន់គាត់ ខាងលើនេះ, លោកឧកញ៉ាឌួង ងៀប ធ្លាប់បាននិយាយនាពេលកន្លងមក និង នៅក្នុងសវនាការថា: លោកមិនបានដឹង ឬ បានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់ រូបលោកនោះទេ។

លោកបាននិយាយថា: ការចោទប្រកាន់រូបលោកខាងលើនេះ គឺជារឿងមិនពិត និង មហាអយុត្តិធម៌ខ្លាំងណាស់ សម្រាប់រូបលោក៕

ដោយ៖ លីហ្សា

To Top