ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ បានបញ្ជាអោយមន្រ្តីជំនាញ ចុះអន្តរាគមន៍ជាបន្ទាន់ ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានទទួលបញ្ជាពីលោករដ្ឋមន្រ្តីធនធានទឹក ក៏បានដឹកនាំក្រុមការរងារ នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដោយសហការ ជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អន្តរាគមន៍ជាបន្ទាន់ ទប់ស្កាត់ការបាក់ច្រាំង ទន្លេមេគង្គ ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានបាក់កាលពីវេលាប្រមាណម៉ោង ១ និង ៣០ នាទី ឈានចូលថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ប្រវែងប្រមាណ ៦០ ម៉ែត្រ ។

នៅពេលនេះក្រុមការងារបានត្រៀមសម្ភារៈ និងលក្ខណៈបច្ចេកទេសរួចរាល់ហើយ រង់ចាំតែការដឹកជញ្ជូនខ្សាច់មកដល់នឹងចាប់ផ្តើមអនុវត្តន៍ភ្លាម ៕







