ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Cynthia B. Baldeo (President and CEO) អគ្គនាយកនៃ CARD SME Bank និងតំណាង CARD MRI ប្រទេសហ្វីលីពីន ដោយមានការសម្របសម្រួលដោយ ADFIAP។
យោងតាមមន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឲ្យដឹងថា ជំនួបនេះ គឺធ្វើឡើងក្នុងគោលបំណងចែករំលែក បទពិសោធន៍ ក្នុងការផ្តល់ការឥណទានខ្នាតតូច ដល់ប្រជាកសិករ, ម៉ូឌែលអាជីវកម្មឥណទាន និងអាជីវកម្មពាក់ព័ន្ធ, និងយុទ្ធសាស្រ្ត ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត។
បន្ថែមពីនេះ លោកបណ្ឌិត និងសហការី ក៏បានទស្សនាការតាំងពិព័រណ៌ចំណីអាហារ របស់សិស្សានុសិស្ស ដែលកំពុងសិក្សា ក្រោមកម្មវិធីរបស់ CARD MRI ។ ជាចុងក្រោយ ស្ថាប័នទាំងពីរ ក៏បានពិនិត្យលទ្ធភាព ក្នុងការស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការ៕