ភ្នំពេញ: ស្រី្តពិរុទ្ធជម្នាក់ កាលពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២២ ត្រូវបានតុលាការកំពូល ប្រកាសសាលដីកា និង តម្កល់ទណ្ឌកម្ម ស្ត្រីជាពិរុទ្ធជនម្នាក់ ជាប់ពន្ធនាគារ កំណត់ ២៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ចំនួនជាង ១៥ គីឡូក្រាម ប្រប្រព្រឹត្ត នៅត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីឆ្នាំ ២០១៩ ។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា: ទណ្ឌថតរូបនេះ មានឈ្មោះ មានឈ្មោះ ពុំ ស៊ន ភេទស្រី អាយុ ៦៣ មានទីលំនៅ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោកចៅក្រមបានបញ្ជាក់ថា: នៅក្នុងសំណុំរឿងនេះ ទណ្ឌិត ឈ្មោះ ពុំ ស៊ន ត្រូវបានសាលាដំបូងខេត្តបាត់ដំបង កាលថ្ងៃ ទី ៣០ ខែ តុលា ឆ្នាំ ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៨ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ: រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ទណ្ឌិតឈ្មោះ ពុំ ស៊ន ត្រូវបានចាប់ឃាត់ខ្លួន កាលពថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
សមត្ថកិច្ចកងរាជអាវុធហត្ថប្រឆាំងបទល្មើសគ្រឿងញៀនដកហូតបាន គ្រឿងញៀន សរុបចំនួនជាង១៥ គីឡូក្រាម ក្នុងនោះ រួមមាន: ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន៩ គីឡូ ទម្ងន់ ៦០០ ក្រាម, គ្រឿងញៀនប្រភេទWY ចំនួន ២៦៩កញ្ចប់ មានទម្ងន់៦គីឡូ នឹង១០០ក្រាម ស្មើនឹង៥៣.៨០០ ក្រាម , ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន២គ្រឿង, រថយន្តចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន២គ្រឿង, ប្រាក់រៀលចំនួន១.៧៨៩.០០០រៀល និង២.៣៦០បាត៕
ដោយ: លីហ្សា