ព័ត៌មានជាតិ

កំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ នឹងត្រូវបិទចរាចរ រយៈពេល២ថ្ងៃ ដើម្បីរៀបចំពិធីបុណ្យអុំទូក

ភ្នំពេញ៖ មន្ទីរសាធារណៈការនឹងដឹកជញ្ជួនខេត្តកណ្ដាលនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ សេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរយានយន្តគ្រប់ប្រភេទ នៅចំណុចច្រកចូល ក្នុងបរិវេណរៀបចំពិធីបុណ្យអំទូក ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ២០២២ ។

យោងតាមសេចក្ដីជូនដំណឹង បាន​ឱ្យដឹងថា ចំណុចច្រកចូលបរិវេណរៀបចំពិធី ដែលត្រូវបិទចរាចរយានយន្ត គ្រប់ប្រភេទមានដូចខាងក្រោម ៖

១)ចំណុចផ្លូវជាតិលេខ២១អា កែងផ្លូវលេខ១១០
២).ណុចផ្លូវលេខ១០៩ កែងផ្លូវលេខ២១០
៣) ចំណុចផ្លូវលេខ១០៩ កែងផ្លូវលេខ២០៩
៤).ចំណុចផ្លូវលេខ១០៩ ផ្ទះលោកលឹមធី
៥) ចំណុចផ្លូវជាតិលេខ២១ កែវ១០៨
៦) ចំណុចផ្លូវលេខ២០៧ កែងផ្លូវលេខ១០៧
៧) ចំណុចផ្លូវលេខ២០៧ កែងផ្លូវលេខ១០៦
៨) ចំណុចផ្លូវលេខ២០៧ កែងផ្លូវលេខ១០៥
៩) ចំណុចផ្លូវលេខ២០៧ កែងផ្លូវលេខ១០៤
១០) ចំណុចផ្លូវលេខ២០៧ កែងផ្លូវជាតិលេខ២១៕

To Top