ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ផ្ដាំទៅវិទ្យុអាស៊ីសេរី គួរកុំយកអ្នកនៅរាប់ពាន់គីឡូម៉ែត្រ មកវិភាគ វាយតម្លៃអត្តចរិតរបស់លោក ទាំងមិនដែលជួបមុខគ្នា

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេន នាយករដ្ឋមន្ត្រី នាថ្ងៃអនាគត បានផ្ដាំទៅកាន់វិទ្យុអាស៊ីសេរី គួរកុំឱ្យយកអ្នកនៅរាប់ពាន់គីឡូម៉ែត្រមកវិភាគ វាយតម្លៃអត្តចរិតរបស់លោក ទាំងមិនដែលជួបមុខគ្នា។

ការចេញមុខផ្ដាំផ្ញើនេះ បន្ទាប់ពីវិទ្យុដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលមួយនេះ បានធ្វើបទសម្ភាសន៍មួយ ជាមួយព្រះតេជគុណ ហុក សាវណ្ណ ព្រះសង្ឃគង់នៅប្រទេសកាណា ជុំវិញអត្តចរិតរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត កាលពីពេលកន្លងទៅ។

តាមរយៈវីដេអូ ជាង១០នាទី ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ លោកហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា “ខ្ញុំមិនឆ្លើយតបព្រះអង្គ ដោយសារខ្ញុំគោរព មិនដូចបុគ្គលនយោបាយមួយចំនួន វាយប្រហារគ្មានហេតុផល។ ទោះបីជាការវិភាគទស្សនៈរបស់ព្រះអង្គ ខ្ញុំមិនឯកភាពលើការវិភាគទាំងនោះ ប៉ុន្តែខ្ញុំគោរពនូវសិទ្ធិបញ្ចេញទស្សនៈ របស់ព្រះអង្គ ព្រោះព្រះអង្គជាអ្នកចេះដឹងមួយអង្គហើយ អ្នកដែលចង់ឱ្យខ្ញុំឆ្លើយតបតតាំងជាមួយព្រះតេជគុណ កុំអន់ចិត្តអី ព្រោះខ្ញុំមិនឆ្លើយតបទេ ដោយសារការគោរព”។

ខ្លឹមសារលម្អិត សូមទស្សនាវីដេអូខាងក្រោម៖

To Top