ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បន្តលើកទឹកចិត្ត ដល់វិស័យឯកជន ដែលវិនិយោគលើ ផលិតកម្មស្រូវ-អង្ករនៅក្នុងប្រទេសកម្ពុជា ឱ្យបានច្រើនជាងមុន ដើម្បីសម្រេចចក្ខុវិស័យ នៃការនាំចេញអង្ករឱ្យបាន មួយលានតោន របស់កម្ពុជា ស្របតាមគោលនយោបាយ ស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំ ចេញអង្ករ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ៕
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									