ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន SoftBank Corp តាមប្រព័ន្ធ Zoom Meeting។
កិច្ចប្រជុំពិភាក្សានេះមានគោលបំណង បង្ហាញពីនវានុវត្តន៍ក្នុងវិស័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា AI តាមរយៈការប្រើប្រាស់ “e-kakashi” app លើទូរស័ព្ទចល័តដើម្បីវិភាគទិន្នន័យ គ្រប់ដំណាក់កាលនៃការដាំដុះ រហូតដល់ប្រមូលផល ព្រមទាំងបង្ហាញពីវិធីសាស្រ្ត ក្នុងការដោះស្រាយបញ្ហាផងដែរ៕




