ព័ត៌មានជាតិ

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ចាប់ពីថ្ងៃនេះតទៅ (Video)

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានចាប់ផ្តើមគិតកម្រៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ហើយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី១ វិច្ឆិកា បានឱ្យដឹងថា ឧទាហរណ៍ ចម្ងាយ ១៨៧.៥គីឡូម៉ែត្រ «ភ្នំពេញ-ក្រុងព្រះសីហនុ» ត្រូវបង់ ១២ដុល្លារ (បានចុះតម្លៃមកត្រឹម ៨០%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type «A» ដូចជា ៖ រថយន្តប្រភេទគ្រួសារ ៧កៅអី ចុះក្រោម, រថយន្តផ្ទុកទំនិញ ក្រោម ២តោន, ទោចក្រយានយន្តកម្លាំងចាប់ពី ៥០០សេសេ ឬ ២៧kW ឡើង មានបិទ លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងសាធារណការ បន្ដថាតារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត ជាក់ស្តែង ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ រាល់យានយន្តចូលប្រើប្រាស់ ផ្លូវល្បឿនលឿន ត្រូវមាន៖ ផ្លាកលេខសម្គាល់យានយន្ត ,ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព, កាតព្វកិច្ចផ្សេងៗតាមច្បាប់ ដែលបានកំណត់ ៕

To Top