ភ្នំពេញ: ជនសង្ស័យចិនប្រុស-ស្រី ចំនួន៣នាក់ កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តព្រះសីហនុ ធ្វើការឃុំខ្លួន បណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងការចាប់ជំរិតជនជាតិចិនដូចគ្នា នូវ ទឹកប្រាក់ ចំនួនជិត ២០ម៉ឺនដុល្លារ ប្រព្រឹត្ត នៅចំណុចក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីពេលថ្មីៗ កន្លងទៅនេះ។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា: ជនត្រូវចោទចិន ទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន ខាងលើនេះប មាន ឈ្មោះ ទី១- Wang Xudong ភេទ ប្រុស (ត្រូវជាប្តី) , ទី២-ឈ្មោះ Liang Jing ភេទស្រី អាយុ ៣៩ឆ្នាំ (ជាប្រពន្ធ) និងទី៣-ឈ្មោះ Zang Yang Ming ភេទ ប្រុស អាយុ ៣៨ ឆ្នាំ។
ពួកគេត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ: ចាប់ឃុំឃាំង និង បង្ឃាំងមនុស្សខុសច្បាប់ និង ប្រើប្រាស់ អាវុធខុសត្រូវច្បាប់ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២២។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន កាំភ្លើងខ្លីចំនួន២ដើម គ្រាប់មួយចំនួន និង លុយចំនួនជាង១០ម៉ឺនអាមេរិក ព្រមទាំង វត្ថុតាងពាក់ព័ន្ធមួយចំនួនផ្សេងទៀត៕ ដោយ: លីហ្សា