ព័ត៌មានជាតិ

ទណ្ឌិតជិត ៤០០នាក់ ត្រូវបានស្នេី ផ្តល់ការអនុគ្រោះទោស ក្នុងឱកាសបុណ្យអុំទូក

ភ្នំពេញ៖ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតចំនួន ៣៨១នាក់ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ ។

បើតាមការបញ្ជាក់របស់ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងថា ទណ្ឌិតដែលត្រូវបានដាក់សំណើ សុំបន្ធូរបន្ថយទោស និងលើកលែងទោសរួមមាន៖

-បន្ថយទោស ៣ខែ ដល់ទណ្ឌិតចំនួន ២៦៨នាក់ (ស្រី ២១នាក់)
-បន្ថយទោស ៦ខែ ដល់ទណ្ឌិតចំនួន ៨១នាក់ (ស្រី ៨នាក់)
-បន្ថយទោស ៩ខែ ដល់ទណ្ឌិតចំនួន ២៦នាក់ (ស្រី ០០នាក់)
-បន្ថយទោស ១២ខែ ដល់ទណ្ឌិតចំនួន ៥នាក់ (ស្រី ០០នាក់)
-.ស្នើសុំលើកលែងទោស ចំនួន ១នាក់ ( ស្រី ១នាក់) ៕

To Top