កំពង់ចាម ៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ជាប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម បានដាស់តឿនដល់និស្សិត ថ្នាក់បរិញ្ញាបត្រជំនាន់ទី ១៧ និង ថ្នាក់អនុបណ្ឌិត ចំនួន ២៨៦ នាក់ ដែលបានការពារសារណា បញ្ចប់ការិសក្សា នាថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២០២២ នេះ ។
លោក មួន វាសនា បានមានប្រសាសន៍ថា ក្នុងនាមជាប្រធាន គណៈគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម សូមឪ្យ ការពារសារណារបស់ប្អូនៗ ជាមួយភាពជឿជាក់លើសមត្ថភាពខ្លួនឯង និង សូមខិតខំធ្វើបទបង្ហាញ អោយបានគ្រប់ជ្រុងជ្រោយ នៃខ្លឹមសារសារណារបស់ខ្លួន និងឆ្លើយសំណួរ ឲ្យអស់ពីសមត្ថភាព ខ្លួនឯង និងពេលបញ្ចាប់ពិធីការពារសារណាហើយ ត្រូវពិនិត្យ ខ្លឹមសារសៀវភៅសារណារបស់ខ្លួន អោយបានហ្មត់ចត់ ដើម្បីសុំការត្រួត្យពិនិត្យពីគណៈកម្មការរបស់សាកលវិទ្យាល័យ ដើម្បីទុកជាស្នាដៃរបស់ខ្លួន និងក្រុមការពារសារណារ ។
លោកបន្តថា លទ្ធផល នៃការសិក្សា ដែល ប្អូនៗដែលបានបានប្រឹងប្រែងរៀនសូត្រ បានការប្រឡងបញ្ចប់ថ្នាក់ បរិញ្ញាបត្រក្រោមការ ត្រួតពិនិត្យរបស់ក្រសួងអប់រំ យុវជន និងកីទ្បាកន្លងមក ព្រមទាំងការពារសារណានាថ្ងៃនេះ គឺជាសក្ខីភាព ជាផ្លែផ្កាចេញពីលទ្ធផល នៃចំណេះដឹង ដែលបានសិក្សា និងកម្មសិក្សានៅតាមបណ្តាស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និង ក្រុមហ៊ុនឯកជននានា គឺជាការផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តន៍ការងារជាក់ស្តែង ដោយការតាំងចិត្ត ប្រឹងប្រែង និងពីការលះបង់ ពេលវេលា ព្យាយាម រៀនសូត្រកន្លងមក។
សេចក្តីព្យាយាម និង កិច្ចខិតខំ ប្រឹងប្រែងដ៏លំបាក ជាច្រើនឆ្នាំកន្លងមកនេះ បានបំពាក់ បំប៉នសមត្ថភាព ជាកម្លាំងកាយ កម្លាំងចិត្ត គំនិតប្រាជ្ញា ខួរក្បាល បេះដូង និង ជំនាញ ភាពប៉ិនប្រសប់ ប្រកបដោយ គំនិតឆ្នៃប្រឌិត ដែលកើតចេញពីការសិក្សា គឺជាធនធាន បញ្ញាដ៏ចាំបាច់ មិនអាចខ្វះបាន ដើម្បីធានានិរន្តរភាព នៃការសិក្សា ដើម្បីចូលរួមការអភិវឌ្ឍន៍ សុខសន្តិភាព បូរណភាពទឹកដី និងភាពសម្បូររុងរឿង នៃប្រទេស ជាតិ នាពេលអនាគត។
លោកទីប្រឹក្សា សូមលើកទឹកចិត្ត ដល់និស្សិតទាំងអស់ ត្រូវចេះសម្លឹងមើលឱកាស ជ្រើសរើស រកការងារណាមួយ ដែលខ្លួនពេញចិត្ត ហើយខិតខំបំពេញ ភារកិច្ចទោះធំក្តី តូចក្តី ឲ្យបានល្អ ដើម្បីបានទទួលការលើកទឹកចិត្តពីស្ថាប័ន និងបន្តឈ្លៀតធ្វើការបណ្តើរ បន្តការសិក្សាអនុបណ្ឌិតបន្តទៀត ឲ្យខានតែបាន ទោះជាជួប ការលំបាក យ៉ាងណាត្រូវតែតស៊ូ ជំនះរាល់ការលំបាក ព្រោះមានតែការសិក្សា ទោះជាការសិក្សា មានការលំបាក ប៉ុន្តែមានតែការសិក្សារៀន សូត្រទេ ដែលធ្វើអោយជីវិតជៀសផុត ពីការលំបាក ដោយភាពក្រីក្រ ជៀសផុតពីការសោកស្តាយដែល ការងារ ល្អៗ ធ្វើនឹងគេ ទាំងនោះ គឺដើម្បីឈានទៅរកភាពជោគជ័យ ក្នុងជីវិតខ្លួនឯង ព្រោះភាពជោគជ័យ កើតចេញពីការសិក្សាគឺមានរហូតដល់ ៩០ភាគរយ ៕