ព័ត៌មានជាតិ

ប្រធានអាស៊ាន ពាក់នាឡិកា មានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ

ភ្នំពេញ ៖ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នៅព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញពីការពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ។

តាមរយៈបណ្តាញសង្គមសម្តេចតេជោបញ្ជាក់ថា “ខ្ញុំនឹងពាក់នាឡិកានេះ ក្នុងការប្រជុំអាស៊ាននៅភ្នំពេញនិងបន្តពាក់នៅឥណ្ឌូនេសុីពេលប្រជុំG20 ថ្ងៃ១៥ដល់១៦ បន្ទាប់មកពាក់ចូលរួមប្រជុំAPECនៅថៃ ថ្ងៃ១៧និង១៨វិច្ឆិកា២០២២ ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេសុី និងថៃ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ(ខ្មែរធ្វើបាន)”៕

To Top