ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីចិន និងភរិយា អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា 

ភ្នំពេញ ៖ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋរដ្ឋប្រជាមានិតចិន និងភរិយា នៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា របស់លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋរដ្ឋប្រជាមានិតចិន ធ្វើឡើង តបតាមការអញ្ជើញ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

To Top