នយោបាយ

កម្ពុជា-ចិន ចុះហត្ថលេខា លើឯកសារចំនួន១៨

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក លី ខឺជាង នាយករដ្ឋមន្រ្តីចិន នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើឯកសារនៃកិច្ចព្រមព្រៀង រវាងកម្ពុជា-ចិន ចំនួន១៨។

ឯកសារ ចំនួន១៨នោះ រួមមាន៖

១៖ កិច្ចព្រមព្រៀង ឥណទានសម្បទាន ជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ ។

២៖ កិច្ចព្រមព្រៀងឥណទាន សម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងពង្រីក កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) ។

៣៖ លិខិតប្រគល់-ទទួល គម្រោងរៀបចំផែនការមេ សម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។

៤៖ អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មកសិកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន។

៥៖ វិញ្ញាបនបត្រប្រគល់-ទទួល សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។

៦៖ វិញ្ញាបនបត្រប្រគល់ -ទទួលគម្រោង ស្តីពីការបញ្ជូនអ្នកជំនាញ វេជ្ជសាស្ត្របុរាណចិន ប្រយុទ្ធនឹងជំងឺកូវីដ១៩ មកកម្ពុជា។

៧៖ វិញ្ញាបនបត្រប្រគល់-ទទួលសម្ភារៈបន្ទាន់សម្រាប់ផ្គត់ផ្គង់ និងគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន។

៨៖ វិញ្ញាបនបតប្រគល់-ទទួលគម្រោងជំនួយ របស់ប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។

៩៖ អនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យម សិក្សាសាធារណៈ នៅកម្ពុជា។

១០៖ កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

១១៖ អនុស្សារណៈ នៃការយោគយល់គ្នាលើការពង្រឹង កិច្ចសសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ។

១២៖ កិច្ចព្រមព្រៀង នៃការផ្តល់ជំនួយវ៉ាក់សាំងសត្វ។

១៣៖ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

១៤៖ ពិធីសារស្តីពីលក្ខខណ្ឌ តម្រូវការត្រួតពិនិត្យ ចត្តាឡីស័ក និងអនាម័យសត្វ សម្រាប់ផលិតផល ជលផលធម្មជាតិ នាំចេញពីប្រទេសកម្ពុជាទៅ កាន់ប្រទេសចិន ។

១៥៖ កិច្ចព្រមព្រៀង ស្តីពីការទប់ស្កាត់ការលួច ការជីកកកាយ និងការនាំចេញ និងនាំចូលសម្បត្តិវប្បធម៌ដោយខុសច្បាប់។

១៦៖ កិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌល ឱសថបុរាណចិនកម្ពុជា-ចិន។

១៧៖ អនុស្សារណៈយោគយល់គ្នា ស្តីពីការផ្តល់ឧបករណ៍ និង មធ្យោបាយ ដើម្បីឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ ក្រោមក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការត្បូង-ត្បូង ។

១៨៖ វិញ្ញាបនបត្រប្រគល់ ទទួលសម្រាប់គម្រោងការងារវិស្វកម្ម គាំទ្រការធ្វើឱ្យ ប្រសើរឡើង ជីវភាពប្រជាពលរដ្ឋ នៃគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាលចិន ៕

To Top