ព័ត៌មានជាតិ

ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយ យាងមកដល់កម្ពុជា​ ដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន

ភ្នំពេញ​ ៖​ ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូហ្សាឡឹម បានដឹកនាំគណៈប្រតិភូ យាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៩ ខែវិច្ជិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។

សូមរំលឹកថា​ កិច្ចប្រជុំកំពូលអាស៊ាន​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕

To Top