ព័ត៌មានជាតិ

ថ្លើមធំមែន! ហ៊ានយករូបថតនិងឈ្មោះ លោក បណ្ឌិត​ ហ៊ុន ម៉ាណែត ទៅបោកប្រាស់ថវិកាពលរដ្ឋ

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅរាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រកាសថា មានជនអនាមិក បានបង្កើតគណនី​ Telegram ដោយយករូប​ និងឈ្មោះរបស់លោកដើម្បីប្រើប្រាស់ក្នុងអំពើ​ និងសកម្មភាពផ្សេងៗ​ ពិសេសឈានទៅការបោកប្រាស់ ថវិកាបងប្អូនក្នុងការវិនិយោគ ក្រោមរូបភាពណាមួយ​។

នៅលើគណនីហ្វេសប៊ុក «Hun Manet – C.O.Army Office»​ បញ្ជាក់ឱ្យដឹងថា បុគ្គល​ មានឈ្មោះ​ Selaloutt ជាអ្នកទាញបងប្អូន ចូលក្នុងក្រុមអាជីវកម្មឈ្មោះ​ Earntruemoney LTD ដោយប្រើប្រាស់គណនី Telegram មានរូប​ និងឈ្មោះឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​។

សូមបញ្ជាក់ថា​ គណនី​ Telegram ដែលមានរូប​ និងឈ្មោះឯកឧត្តមបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដែលបុគ្គល​ ឬក្រុមនេះយកទៅប្រើប្រាស់​ គឺជាគណនីក្លែងក្លាយនោះទេ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត មានតែគណនី​ Telegram Channel​ ដែលមាន Link: https://t.me/HunManet_coarmy៕

To Top