ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី។


សូមរំលឹកថា វត្តមានរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅកម្ពុជានាពេលនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និង កំពូលអាស៊ាន-អាស៊ីបូព៌ា។


