ព័ត៌មានជាតិ

ឋានៈ និងកេរ្ដិ៍ឈ្មោះ កម្ពុជា «កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ» រឹតតែខ្ពស់ត្រដែត តាមរយៈគោលនយោបាយ​ នៃរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ឆ្លងតាម គោលនោយបាយ ដ៏ត្រឹមត្រូវរបស់ មេដឹកនាំកម្ពុជា ទាំងអតីតកាលនិងបច្ចុប្បន្ន បានធ្វើឱ្យពិភពលោកទទួល ស្គាល់នូវ វឌ្ឍនភាពនិងឯករាជ្យ របសស់កម្ពុជា តាមរយៈនៃវត្តមានរបស់ ថ្នាក់ដឹកនាំមកពីបណ្ដា្តប្រទេសជាច្រើន ក្នុងនោះមានទាំងមេដឹកនាំ ​វ័យចំណាស់ លោក ចូ បៃដិន នៃប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។

នៅលើគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក សយ សុភាព អគ្គនាយក ព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើង ផ្ទាល់ខ្លួនថា« ​ កម្ពុជានៅពេលនេះខ្ពស់ត្រដែតជាង ពេលណាទាំងអស់ ដែលបានធ្វើឱ្យមេដឹកនាំល្បីៗ លើពិភពលោកបានមកជាន់ទឹកដីផ្ទាល់ ហើយគោរពប្រទេសនិងប្រជាជាតិ ក្នុងឋានៈជាប្រទេស ឯករាជ សន្តិភាព និងអភិវឌ្ឍន៏។
ជាងនេះទៅទៀត ប្រទេសទាំងនោះ បានស្គាល់សមត្ថភាព របស់កម្ពុជា ក្នុងការៀបចំកិច្ចប្រជុំកំពូលៗ បែបនេះ»។

លោក សយ សុភាព សង្កត់ធ្ងន់ថា «យើងជាប្រទេសធ្លាប់ មានឋានៈខ្ពស់ ក្នុងសម័យមហានគរ»។

ឆ្លៀតក្នុងឱកាសលោក សយ សុភាព ក៏បានគួសរំលេចថា “ឥឡូវឋានៈ និងកេរ្ដិ៍ឈ្មោះ បានត្រឡប់មកវិញ ក្រោយ៧០០ឆ្នាំតាមរយៈ នយោបាយបង្រួបបង្រួមជាតិ របស់សម្តេចព្រះបិតាជាតិ ព្រះបាទសម្តេចព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ និងទស្សនៈវិជ្ជានយោបាយ «ឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨» របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា” ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top