ព័ត៌មានជាតិ

នាយប៉ុស្តិ៍ ច្រកអន្តរជាតិប៉ោយប៉ែត ចាត់មន្រ្តី ចុះសួរសុខទុក្ខមន្រ្តី កំពុងសម្រាកព្យាបាល

នំពេញ៖ នាយប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន បានចាត់បញ្ជូនក្រុមការងារចំនួន ៥រូប ដឹកនាំដោយ លោកវរសេនីយ៍ឯក សៀង អ៊ិន ឋានៈ នាយរងប៉ុស្តិ៍ បានចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ខេម ម៉ៅ នាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហឋាន ស្ថិតក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបាននាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ។

លោកឧត្តមសេនីយ៍ត្រី បានឲ្យដឹងថា ថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគរួមមាន៖ ប្រាក់ដុល្លារ (៥០០$ ) ប្រាក់រៀល (២.៥៨០.០០០៛ ), ប្រាក់បាត (២៧.៥០០បាត), ទឹកសុទ្ធ ៤កេស, មី ១កេសធំ, ទឹកក្រូច ១កេស, ទឹកផ្លែឈើ ១កេស
, ទឹកដោះគោឆៅ ៥យួរ និងត្រីខកំប៉ុង ៥យួរ ៕

To Top