ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី កម្ពុជា តេស្ដវិជ្ជមានកូវីដ១៩ ពេលទៅដល់ ប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងសម្ដេចបានតេស្ដរកឃើញ វិជ្ជមានកូវីដ ១៩ ពេលទៅដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ G20។ទោះបីជាយ៉ាងណា សម្ដេចក៏បានបញ្ជាក់ថា មិនមានអាការៈចម្លែកនោះទេ។

នៅលើគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩»។

សម្ដេចបន្ថែមថា «មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃ ពិសេសមុនពេលចេញដំណើរមក ខ្ញុំធ្វើ រហ័សមុនឡើងយន្តហោះ តែពុំមានឃើញ អ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថាមេរោគនេះ មកនៅជាមួយខ្លួន ខ្ញុំចាច់ពីពេលណាមក នោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ ពេទ្យឥណ្ឌូនេស៊ី យកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ.១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជា ក្នុងខ្លួនយើងមិនមានអាការៈចម្លែក ក៍ដោយ»។

សម្ដេចបន្តថា ជាសំណាងមួយ ដែលយប់មិញដោយសារ មកដល់យឺត សម្ដេចមិនបានទៅចូលរួមបាយល្ងាច ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំង។

ដើម្បីសុវត្ថិភាព សម្រាប់ប្រតិភូដែលចូលរួមប្រជុំ សម្ដេចសម្រេចឲ្យប្រតិភូកម្ពុជាវិល ត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ាន​ក្រុម​ការងារ​កំពុងចរចា ប្រគល់ជូន ឥណ្ឌូនេស៊ី ជាតំណាងតែម្តង។

អ្វីដែលអាក់ខាន គឺជំនួបបានគ្រោងទុក វាងសម្ដេចជាមួយប្រធានាធិបតីចិននិងប្រធានាធិបតី បារាំង ដែលគ្រោងជួបគ្នា នៅបាងកកប្រទេសថៃ នាពេលប្រជុំAPEC។

សម្ដេចគ្រោងត្រឡប់មកដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះ ជាមួយអាការៈធម្មតា ដែលសម្ដេច នឹងបន្តធ្វើការធម្មតា លើកលែងតែការទទួលភ្ញៀវ៕

To Top