ព័ត៌មានជាតិ

កម្ពុជា នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី១៦-២២ វិច្ឆិកា

ភ្នំពេញ៖ ក្នុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពល ពីការជួបប្រសព្វគ្នា នៃជ្រលងសម្ពាធទាបក្នុងកម្រិតបង្គួរ ដែលរុញទូលមកពី សមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ ។
បើយោងតាមចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់​ថា

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C រាជធានី-ខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះធ្លាក់ជាបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។ ចំណែកឯបណ្តាខេត្តនៅភាគខាងលើ ក៏នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅមធ្យមផងដែរ ។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C នឹងអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យម ។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ណភាពអតិបរមា មានពី ៣២-៣៤ °C នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ៕

To Top