ព័ត៌មានជាតិ

ឃាត់ខ្លួនស្មៀន សង្កាត់តាខ្មៅម្នាក់ ពាក់ព័ន្ធនឹងការកិបកេង ប្រាក់ឧបត្ថម្ដជនក្រីក្រ ក្នុងអំឡុងពេល ការរាតត្បាតជំងឺកូវីដ-១៩ ជាង៦០លានរៀល

ភ្នំពេញ: សមត្ថកិច្ចនគរបាលខេត្តកណ្តាល កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានឃាត់ខ្លួន លោក សុខ សុផា ជាស្មៀនសាលាសង្កាត់តាខ្មៅ ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា : ស៊ីដាច់​ប្រាក់ ចំនួនជាង៦០ លានរៀល ពីកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ ។

មន្ត្រីនគរបាលខេត្តកណ្តាល បានឲ្យដឹងថា: ការឃាត់ខ្លួន លោក សុខ សុផា ខាងលើនេះ ត្រូវបានធ្វើឡើង ដោយយោងតាមបណ្តឹងរបស់ មន្ត្រីតំណាងឱ្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានប្តឹងមកកាន់ លោក សុខ សុផា មកកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រព្រឹត្តអំពើទុច្ចរិត បានកិបកេងប្រាក់ និង ស៊ីដាច់​ប្រាក់ពីកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ និងជំងឺកូវីដ-១៩ ជាង៦០លានរៀល ។

បច្ចុប្បន្ននេះ លោកសុខ សុផាកំពុងត្រូវ បានឃាត់ខ្លួន ជាបណ្តោះអាសន្ននៅឯ ស្នងការនគរបាលខេត្តកណ្តាល ដើម្បី សាកសួរ ចម្លើយ និង ស្រាវជ្រាវ បន្ថែម។

ទាក់ទងនឹងករណីខាងលើនេះ លោកសុខ សុផា និង មន្ត្រីពាក់ព័ន្ធ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ ៕

ដោយ: លីហ្សា

To Top