ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់​៖ យោធិន ចូលសោធននិវត្តន៍ បានរួមចំណែក កសាងអង្គភាព ប្រកបដោយស្មារតីទទួលខុសត្រូវ​ និងស្មោះត្រង់​

ភ្នំពេញ៖​ លោកឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ មានប្រសាសន៍ថា ពលិកម្មប្រកបដោយវីរភាព ស្មារតីស្នេហាជាតិ របស់យោធិនចូលនិវត្តន៍ នៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ ។

ក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលសោធននិវត្តន៍ នាព្រឹកថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០២២​ ឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ មេបញ្ជាការរងកងទ័ពជេីងគោក​ មេបញ្ជាការកងពលតូចលេខ៧០​ តំណាងដ៏ខ្ពង់ខ្ពស់​​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជេីងគោក​បានលើកឡើងថា ទោះបីពេលនេះអស់លោក លោកស្រី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទក៏ពិតមែន តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅតែបន្តយកចិត្តទុកដាក់​ ចំពោះសុខទុក្ខបងប្អូន និងក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច ។

សូមបញ្ជាក់ថា ក្រៅពីការបំពាក់ឋានន្តរស័កិ្ត​ និងមេដាយ​ ឯកឧត្តម ឧត្ដម​សេនីយ៍ឯក ហ៊ុន ម៉ាណែត​ ក៏បានឧបត្ថមជូនដល់យោធិនចូលសោធននិវត្តន៍ នូវថវិកា​ និងគ្រឿងឧបភោគ​ បរិភោគផង​ដែរ៕

To Top