ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ម៉ែន សំអន ផ្តល់អំណោយ ដល់ប្រជាពលរដ្ឋ ទីទាល់ក្រចំនួន ៣០០គ្រួសារ នៅខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញ ចូលរួមក្នុងកម្មវិធីចង្ក្រានសប្បុរសលើកទី១៥ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ វិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង ។

វិធីនេះមានការចូលរួមពីលោក លោកស្រី ដែលជាអ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង លោកប្រធានសាលាដំបូង ខេត្តស្វាយរៀង លោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្តស្វាយរៀង និងមន្ត្រីដែលពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

កម្មវិធីថ្ងៃនេះដំណើការ ទៅបានក្រោមជំនួយឧបត្ថម្ភដោយលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកម្មវិធីចង្ក្រាន សប្បុរស និងលោកស្រី ឈីវ ភិរម្យ រួមជាមួយក្រុមហ៊ុន CP Cambodia ហាងធូបកាហ្វេ ហាងខយ ចុងភៅការ សេង ហុកហេង និងសប្បុរសជន ជាច្រើនទៀត ដែលបានញ៉ាំងឲ្យកម្មិវធីនេះ ដំណើរការទៅយ៉ាងរលូន និងប្រកបដោយភាពស្និទ្ធស្នាល និងរស់រាយរាក់ទាក់ជាទីបំផុត។

មានមតិក្នុងកម្មវិធីលោក លី ច័ន្ទតុលា បានថ្លែងអរគុណ សន្តិភាព អរគុណសម្តេចតេជោ បានស្នើឲ្យមាតាបិតា គ្រប់រូបត្រូវបញ្ចូនកូនទៅចូលរៀន ឲ្យបានគ្រប់គ្រប់ៗគ្នា និងធ្វើការចែករំលែកបន្ត ដល់អ្នកដែលខ្វះខាតជាងខ្លួន។

ថ្លែងក្នុងឱកាសនោះលោកស្រីម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើរសាកសួសសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក្រោមម្លប់នៃសុខសន្តិភាព  ។

លោកស្រីបានបន្តទៀតថា កម្ពុជាបានទទួយលនូវសមិទ្ធិផលថ្មីជាប្រវត្តិសាស្ត្រមួយទៀត និងបានបង្ហាញពិភពលោកឲ្យស្កាល់ កម្ពុជាកាន់តែច្បាស់ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយ ទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ។

លោកស្រីបានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរួម ចំណែកជួយដល់សង្គម ជួយដល់ប្រជាពលរដ្ឋ យើងទីទាល់ក្រ និងគ្រួសារជួបការលំបាក និងបានចែករំលែកនូវធនធានផ្ទាល់ខ្លួន ពេលវេលា និងចែកអាហារឆ្ងាញ់ មួយពេល តាមរយៈ កម្មិវធីចង្ក្រានសប្បុរស ដែលគិតមកដល់ពេលនេះ បានជួយដល់ប្រជាពលរដ្ឋក្រីក្រចំនួនជិត ៦ពាន់គ្រួសារ ក្រោមការដឹកនាំគ្រប់គ្រងរបស់ លោកលី ចាន់តុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភរិម្យ រួមជាមួយ ក្រុមការងារ និងសប្បុរសជន ។

លោកស្រីបានសំណូមពរ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នាមិនត្រូវភ្លេចខ្លួននោះទេ យើងត្រូវតែប្រឹងប្រែងការពារខ្លួនជាដរាប ដើម្បីជៀសវាងនូវការឆ្លង និងចម្លងទៅសហគមន៍ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង ៣កុំ ជានិច្ច ។

អំណោយក្នុង១គ្រួសារទទួលបានរួមមាន៖ ទឹកស៊ីអ៊ីវ ១ដប, ទឹកត្រី ១ដប, ប្រេងឆា ១ដប, អំបិល ១គីឡូក្រាម, សៀងផ្អែម ១ដប, ប្រេងខ្យង, ប៊ីចេង កន្លះគីឡូក្រាម, ទឹកដោះគោខាប់ ១កំប៉ុង, ស្ករស ១គីឡូក្រាម, សាប៊ូលុច្ស ១ដុំ, សាប៊ូបោកខោអាវ ៥០០ក្រាម, ប្រេងរឹត១ដប, ប្រេងកូឡា ១ប្រអប់, សារ៉ុងឥណ្ឌូនេស៊ីដេរស្អាត ១, សម្ភារៈសិក្សាសម្រាប់កុមារ ២ឈុត, អាវរងា ១, សាប៊ូលាងចានដប ១ដប, មីសួរ ១គីឡូក្រាម, មីម៉ាម៉ា ១កេស, សាច់ប្រហិតក្រុមហ៊ុន ស៊ីភី ១គីឡូក្រាម ទាអាំងទឹកឃ្មុំ០១ក្បាល, អង្ករប្រណិតផ្កាម្លិះ ១០គីឡូ, នំប៉ាវ, ភេសជ្ជៈ, ទឹកសុទ្ធ និងថវិកា ២ម៉ឺនរៀល ៕

To Top