ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចោទសួរទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ហ៊ានភ្នាល់ជាមួយ ​ហ៊ុន​ ម៉ាណែត​ ឬទេ

ភ្នំពេញ៖ ក្នុងន័យឌឺដង ទៅកាន់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទសួរថា តើទណ្ឌិតរូបនេះ ហ៊ានភ្នាល់ «ដាក់ជីវិតនយោបាយ» ជាមួយកូនប្រុសច្បង របស់សម្ដេចដែរឬទេ ជុំវិញការចោទប្រកាន់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានយកលុយ៥លានដុល្លារទិញទឹកចិត្ត អ្នកគាំទ្រនៅក្នុងប្រទេសបារាំង។

នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវអត្ថបទ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយភ្ជាប់ខ្លឹមសារថា “តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច”។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបន្ថែមថា «បុរសម្នាក់នេះ (សម រង្ស៊ី) ឈ្លោះមិនរើសមុខ ទាំងព្រះមហាក្សត្ររហូត ជាមួយយុវជនជំនាន់ក្រោយ។ តើមានហត់ដែរទេ? ហើយបើមិនបានលួច វាយគេ តើរន្ទះបាញ់ឬអី?»។

ប្រវត្តិ រឿង ៖ https://dap-news.com/?p=293027

To Top