ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានយល់ព្រមតាមសំណេីរក្រសួងមហាផ្ទៃស្នេីតែងតាំង លោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ជាអភិបាលខេត្តពោធិ៍សាត់ជំនួស លោក ជាវ តាយ ដែលនឹងត្រូវតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
យោងតាមលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផ្ញើជូន សម្ដេចតេជោ ហ៊ុន សែន ដើម្បីសុំគោលការណ៍ពិនិត្យ សម្រេចដ៏ខ្ពង់ខ្ពស់លើការតែងតាំងមុខតំណែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាលខេត្តពោធិ៍សាត់។ បន្ទាប់ពីទទួលលិខិតរួចមក សម្ដេចតេជោ ហ៊ុន សែន ក៏បានចារយល់ព្រមផងដែរ។
ប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថាពិធីប្រកាសចូលកាន់មុខតំណែង លោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ នឹងត្រូវធ្វេីឡេីងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៕

