ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ បានសហការជាមួយ គង្គា អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ស្តីពីការផ្តល់អាហារូបករណ៍ និងឱកាសការងារសម្រាប់និស្សិត បានផ្តល់អាហារូបករណ៍ និងការងារសម្រាប់សិស្ស-និស្សិត ចំនួន ២០ នាក់ (ឆ្នាំសិក្សា ២០២២-២០២៣) ។
១. អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង
*** ជ្រើសរើសសម្រាប់និស្សិតប្រុសចំនួន ២០ នាក់
ក- ផ្នែកគ្រប់គ្រង (Management)
ខ- ផ្នែកទីផ្សារ (Marketing)
គ- ផ្នែកគណនេយ្យ (Accounting)
ឃ- ផ្នែកហិរញ្ញវត្ថុ និងធនាគារ (Finance and Banking)
ង- ផ្នែកព័ត៌មានវិទ្យា (IT)
២. អត្ថប្រយោជន៍ទទួលបាន៖ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សា
ផ្តល់ការងារធ្វើអំឡុងពេលកំពុងសិក្សា
ផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែ និងកន្លែងស្នាក់នៅ
ផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត
ទទួលបានការបណ្តុះបណ្តាល
និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត…
ប្រសិនបើមានចំណាប់អារម្មណ៍ចង់បានអាហារូបករណ៍នេះ សូមផ្ញើប្រវត្តិរូប (CV) របស់ខ្លួនមកដាក់នៅ សាកលវិទ្យាល័យបៀលប្រាយ សែនសុខ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃផ្សាយជូន ដំណឹងនេះតទៅ…។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង៖
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ អគារ A&B ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ និងផ្លូវ១៩៩២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ 098 999 666, 012 996 966 អ៊ីមែល៖ invirachey@yahoo.com ហ្វេសប៊ុកផេក៖ bbu.edu.kh វេបសាយ៖ www.bbu.edu.kh