កិច្ចសម្ភាសន៍រវាងលោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាមួយភ្នាក់ងារប្រព័ន្ធផ្សាព្វផ្សាយចិននិងកម្ពុជា ស្តីពីការអញ្ជើញចូលរួមរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីចិនក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ ពាក់ព័ន្ធនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងដំណើរទស្សនកិច្ចជាផ្លូវការដោយផ្ទាល់ មកកាន់ប្រទេសកម្ពុជា
នាថ្ងៃទី១៦ខែវិច្ឆិកាលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានទទួលកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗក្នុងប្រទេសចិននិងកម្ពុជា ស្តីពីសមិទ្ធផលសំខាន់ៗក្រោយពី លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធនៃកិច្ចសហ-ប្រតិបត្តិការអាស៊ីបូព៌ា និង ដំណើរទស្សនកិច្ចជាផ្លូវការដោយផ្ទាល់មកកាន់ប្រទេសកម្ពុជា។ អត្ថបទទាំងស្រុងមានដូចខាងក្រោម៖
សំណួរ៖ បន្ទាប់ពីសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ត្រូវបានរៀបចំរួចជាស្ថាពរ លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធ នៃ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និង បានបំពេញដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជាផងដែរ។ តើ លោកឯកអគ្គរដ្ឋទូតចិន អាចជួយបង្ហាញពីអត្ថន័យសំខាន់នៃដំណើរទស្សនកិច្ចនេះបានទេ?
លោកឯកអគ្គរដ្ឋទូតចិន៖ ស្ថានភាពអន្តរជាតិនិងក្នុងតំបន់នាបច្ចុប្បន្ននេះកំពុងតែជួបបញ្ហាដ៏ស្មុគស្មាញជាខ្លាំង កត្តាមិនច្បាស់លាស់ និង អស្ថិរភាពផ្សេងៗកំពុងតែកើនឡើង ផលប៉ះពាល់នៃជំងឺកូវីដ១៩នៅតែកើតមានដដែល សំទុះនៃការស្ដារសេដ្ឋកិច្ចមានភាពយឺតយ៉ាវ គំនិតសង្គ្រាមត្រជាក់កំពុងកើតឡើងជាថ្មីម្ដងទៀត អភិបាលកិច្ចពហុភាគីត្រូវបានបាត់បង់សណ្ដាប់ធ្នាប់ ការអភិវឌ្ឍន៍សកលកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក។ ថ្មីៗនេះ សមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ ត្រូវបានរៀបចំរួចជាស្ថាពរដោយគណបក្សកុម្មុយនីស្តចិន បានរៀបចំផែនការជាយុទ្ធសាស្ត្រក្នុងការឋកសាងប្រទេសសង្គមនិយមបែបទំនើបកម្មគ្រប់ជ្រុងជ្រោយ និង ជំរុញការស្ដារប្រជាជាតិចិនដ៏មហិមាគ្រប់ជ្រុងជ្រោយ បានសង្កត់ធ្ងន់ថា ចិននឹងការពារសន្តិភាពពិភពលោក ជំរុញអភិវឌ្ឍគោលបំណងគោលការណ៍ការទូតយ៉ាងមុតមាំ ដើម្បីរួមជាកម្លាំងក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ផ្ដល់ភាពពិតប្រាកដកាន់តែច្រើនសម្រាប់សន្តិភាពនិងការអភិវឌ្ឍន៍លើឆាកអន្តរជាតិនិងក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រីចិន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និង បានបំពេញទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជាផងដែរ នេះមិនត្រឹមតែជាកិច្ចប្រជុំអន្តរជាតិលើកដំបូង ដែលថ្នាក់ដឹកនាំចិនបានចូលរួមបន្ទាប់ពីបញ្ចប់សមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ប៉ុណ្ណោះទេ ក៏ជាដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងមកកាន់ក្រៅប្រទេសរបស់ លោកនាយករដ្ឋមន្ត្រីចិន ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុស អំឡុងពេលនៃដំណើរទស្សនកិច្ចខាងលើ លោកនាយករដ្ឋមន្រ្តីចិន បានចូលរួមកិច្ចប្រជុំទាំងទ្វេ និង ពហុភាគីចំនួនរាប់សិបជំនួប មិនត្រឹមតែបានបង្ហាញយ៉ាងច្បាស់ពីទំនួលខុសត្រូវរបស់ភាគីចិនក្នុងការការពារសន្តិភាពស្ថិរភាពអន្តរជាតិនិងក្នុងតំបន់ និង ការជំរុញរួមគ្នានូវការអភិវឌ្ឍន៍វិបុលភាពប៉ុណ្ណោះទេ ក៏បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និង បានផ្តល់ការគាំទ្រដល់ភាគីកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំទាំងនេះឡើង។ ដំណើរទស្សនកិច្ចនាលើកនេះ បានជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅក្នុងកម្រិតខ្ពស់ ផ្តល់អត្ថប្រយោជន៍កាន់តែល្អប្រសើរជូនដល់ប្រជាជនទាំងពីរ ជួយដឹកនាំកិច្ចសហប្រតិបត្តិការក្នុងតំបន់ឆ្ពោះដំណើរទៅកាន់ទិសដៅអភិវឌ្ឍន៍ត្រឹមត្រូវ បង្ហាញយ៉ាងពេញលេញពីគំនិតផ្តួចផ្តើមគោលនយោបាយរបស់ចិនក្នុងយុគសម័យថ្មី សម្រាប់កិច្ចសហ-ប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ា ផ្តល់ជាកម្លាំងចលករថ្មីដល់ការជំរុញវិបុលភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់។
សំណួរ៖ លោកនាយករដ្ឋមន្ត្រីចិន បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជាម្ដងទៀតដែលមានគម្លាតលើកទី១អស់រយៈពេល ៤ ឆ្នាំ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។ សូម លោកឯកអគ្គរដ្ឋទូត ជួយបង្ហាញពីចំណុចលេចធ្លោនិងសមិទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីចិន មកកាន់ប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូតចិន៖ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានជ្រើសរើសប្រទេសកម្ពុជាសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ ឯកឧត្ដម ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ភាគីចិនសម្រាប់ទំនាក់ទំនងចិននិងកម្ពុជា ក៏បង្ហាញពីលក្ខណៈសំខាន់ពិសេសនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីចិន បានចូលគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមានជំនួបជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ លើប្រធានបទដូចជា ការរឹតចំណងមិត្តភាពជាប្រពៃណី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើបណ្ដាវិស័យ និង បញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលជាក្តីបារម្ភរួម និងបានកំណត់ជាកុងសុងស៊ីសយ៉ាងទូលំទូលាយ។ បានប្រកាសរួមគ្នាថា ឆ្នាំ២០២៣ជា"ឆ្នាំមិត្តភាពរវាងចិននិងកម្ពុជា"។ ភាគីទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៍រួម និង បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ១៨ឯកសារផងដែរ។
ចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចនេះ ខ្ញុំចង់បង្ហាញលើ ៣ ចំណុចសំខាន់ៗ៖
១. ការបន្តពង្រឹងជឿទុកចិត្តគ្នាទៅវិញទៅមកលើនយោបាយ និង ការកសាងសហគមន៍វាសនារួម ត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងប្រជាជន។ ភាគីកម្ពុជាបានអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការរៀបចំសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ប្រកបដោយជោគជ័យ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លែផ្កាដ៏មហិមារបស់ចិនដែលទទួលបាន បានបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ គាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិ។ ភាគីចិនបានអបអរសាទរយ៉ាងកក់ក្តៅចំពោះការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាដែលទទួលបានសមិទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ បានបញ្ជាក់ជាថ្មីម្ដងទៀតចំពោះការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា គាំទ្រប្រជាជនកម្ពុជាដើរលើមាគ៌ានៃការអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ខិតខំប្រឹងប្រែងជួយកម្ពុជាក្នុងការការពារស្ថិរភាព សម្រេចបាននូវការអភិវឌ្ឍន៍ និង ការកែលម្អជីវភាពរស់នៅរបស់
ប្រជាពលរដ្ឋ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា នឹងពន្លឿនការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាឱ្យកាន់តែជិតស្និតក្នុងសម័យកាលប្រវត្តិសាស្ត្រថ្មី ពិភាក្សា និង ចុះហត្ថលេខាលើផែនការសកម្មភាពថ្មីក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា និងរួមគ្នាបញ្ជូនសារវិជ្ជមានថាចិននិងកម្ពុជាបន្តមរតកបឋមចិត្តនិងចំណងមិត្តភាពដោយមិនងាករេ។
២. បន្តលើកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង ឱ្យកាន់តែស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែល្អប្រសើរ។ ភាគីទាំងពីរបានឯកភាពដើរតួនាទីឱ្យបានល្អ សម្រាប់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិននិងកម្ពុជា ពង្រឹងការចង្អុលបង្ហាញម៉ាក្រូនិងការសម្របសម្រួលរៀបចំ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើបណ្ដាវិស័យ។ ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិនិងការអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជំរុញបង្ក្រាបសកម្មភាពជួញដូរមនុស្ស ល្បែងស៊ីសងអនឡាញ សកម្មភាពឆបោកតាមទូរគមនាគមន៍ និងបទឧក្រិដ្ឋកម្មដែលពាក់ព័ន្ធ។ ពន្លឿនការកសាងរួមគ្នានូវ "ខ្សែក្រវាត់និងផ្លូវ" ដែលមានគុណភាពខ្ពស់ លើកកម្ពស់កិច្ចសហប្រតិបត្តិការផលិតកម្មនិងវិនិយោគ ពន្លឿនគម្រោងធំៗដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី គម្រោងខ្សែកាបអុបទិកបាតសមុទ្រខេត្តព្រះសីហនុនិងហុងកុងជាដើម កែលម្អការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាមានដូចជាផ្លូវថ្នល់ ស្ពាន ភស្តុភារ ឃ្លាំងទំនិញជាដើម ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលស្អាត ដើម្បីជួយកម្ពុជាពន្លឿនការកសាងប្រព័ន្ធឧស្សាហកម្មទំនើបនូបនីយកម្ម សម្រេចបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដើរតួនាទីយ៉ាងពេញលេញសម្រាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ពន្លឿនជំរុញកិច្ចសហប្រតិបត្តិ-ការកសិកម្មទ្រង់ទ្រាយធំ ជំរុញទំនិញកម្ពុជាដែលមានគុណភាពខ្ពស់ ជាពិសេសកសិផលអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ អប់រំ វប្បធម៌ សុខាភិបាល ទេសចរណ៍ និងរដ្ឋាភិបាលក្នុងតំបន់ គាំទ្រកម្ពុជាក្នុងបង្កើតកម្មវិធីបង្រៀនភាសាចិន បន្តការផ្លាស់ប្តូរប្រជាជនទៅវិញទៅមក និងបង្កើនជើងហោះហើរនៃប្រទេសទាំងពីរ។ ចិនគាំទ្រការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា នឹងពន្លឿនគម្រោងដែលផ្តល់ផលជូនដល់ប្រជាជនមានដូចជា ជំរុញគម្រោងផ្លូវជនបទដំណាក់កាលទី៣ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទដំណាក់កាលទី៣ គម្រោងមន្ទីរពេទ្យកណ្តាលក្នុងខេត្តព្រះសីហនុ និងការដោះស្រាយបញ្ហាទឹកកខ្វក់ជាដើម។
៣. ការសម្របសម្រួលពហុភាគីឱ្យកាន់តែជិតស្និទ្ធ រួមគ្នាការពារយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ។ ភាគីទាំងពីរបានឯកភាពគ្នាផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិគ្រប់រូបមានដូចជាសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ និងសេរីភាព រួមគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ជំរុញការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ ភាគីកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក និង គំនិតផ្តួចផ្តើមសន្តិសុខពិភពលោកដែលស្នើឡើងដោយភាគីចិន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថាត្រូវតែប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយមពិតប្រាកដ ជំរុញលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្មសម្រាប់ទំនាក់ទំនងអន្តរជាតិ ជំរុញអភិបាលកិច្ចជាសកលឱ្យមានការអភិវឌ្ឍន៍តាមទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល។ ប្រកាន់ខ្ជាប់នូវការការពារក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ការពារយុត្តិធម៌និងសច្ចធម៌អន្តរជាតិ ប្រឆាំងទង្វើអនុត្តរភាព និងនយោបាយប្រើអំណាចសង្កត់ ប្រឆាំងនឹងគំនិតសង្រ្គាមត្រជាក់ ប្រឆាំងនឹងលទ្ធិឯកតោភាគីនិយមនិងក្រុមរង្វង់តូចដែលមានលក្ខណៈរើសអើង ប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងប្រឆាំងនឹងស្តង់ដារទ្វេ។ ភាគីទាំងពីរផ្តួចផ្តើមបង្កើតការផ្លាស់ប្តូរយោបល់ និង កិច្ចសហប្រតិបត្តិការនៃបណ្ដាប្រទេស លើបញ្ហាសិទ្ធិមនុស្សដោយឈរលើមូលដ្ឋាននៃសមភាព ការគោរពគ្នាទៅវិញទៅមក ប្រឆាំងនឹងការយកសិទ្ធិមនុស្សមកធ្វើជាឈ្នាន់នយោបាយ។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល និង សហការគ្នាក្រោមក្របខណ្ឌពហុភាគីមានដូចជា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និង កិច្ចសហប្រតិបត្តិការចិន-អាស៊ានជាដើម។
សំណួរ៖ កិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាឆ្នាំ២០២២នេះ ត្រូវបានរៀបចំដោយផ្ទាល់លើកដំបូងដែលគម្លាតគ្នាអស់រយៈពេល២ឆ្នាំចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ។ តើ លោក អាចបង្ហាញអំពីសមិទ្ធផលសំខាន់ៗដែលភាគីចិនបានចូលរួមនាលើកនេះបានទេ? តើបានសម្រេចគោលដៅដែលភាគីចិនរំពឹងទុកហើយឬនៅ?
លោកឯកអគ្គរដ្ឋទូតចិន៖ លោកនាយករដ្ឋមន្ត្រីចិន បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ាន(១០+១)លើកទី២៥ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ចិនជប៉ុននិងកូរ៉េខាងត្បូង(១០+៣)លើកទី២៥ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ បានចង្អុលបង្ហាញថាតំបន់អាស៊ីបូព៌ាគឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក បណ្ដាប្រទេសគួរតែរួមគ្នាការពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល អនុវត្តពហុភាគីនិយម ជំរុញការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក រួមគ្នាការពារសន្តិភាព និងសុខដុមរមនាពិភពលោក ពង្រឹងការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ការពារសុវត្ថិភាពនិងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក លើកកម្ពស់កិច្ចសហ-ប្រតិបត្តិការជាក់ស្តែងលើបណ្ដាវិស័យឱ្យកាន់តែស៊ីជម្រៅ តបទល់បញ្ហាប្រឈមជាសកល និង ជំរុញការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ននិងនិរន្តរភាពដោយតាមរយៈសាមគ្គីភាពនិងការសម្របសម្រួល។
លោកនាយករដ្ឋមន្ត្រីចិន ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ១០+១បានសំណូមពរជំរុញការកសាងរួមគ្នានូវ"ខ្សែក្រវាត់និងផ្លូវ" ដែលប្រកបដោយគុណភាពខ្ពស់ បង្កើតប្រាក់កម្ចីពិសេសសម្រាប់ការអភិវឌ្ឍន៍រួមចិន-អាស៊ាន ជំរុញពាណិជ្ជកម្ម និង ការវិនិយោគឱ្យមានលក្ខណៈសេរីភាវូបនីយកម្មនិងមានភាពងាយស្រួល ជំរុញឧស្សាហូបនីយកម្មបែបថ្មី ពន្លឿនការផ្លាស់ប្តូរលក្ខណៈឌីជីថល ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមដែលមានលក្ខណៈកាបូនទាបពន្លឿនទំនើបភាវូបនីយកម្មសម្រាប់កសិកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទ្វេភាគីលើវិស័យសុខាភិបាល ធនធានមនុស្ស យុវជន ទេសចរណ៍ ហិរញ្ញវត្ថុជាដើម។ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ១០+៣បានលើកឡើងថា ការពារដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ឱ្យចូលជាធរមាននិងអនុវត្ត ជំរុញការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មក្នុងតំបន់ប្រកបដោយលំនឹងថេរ និង រលូន គាំទ្រមជ្ឈមណ្ឌលបម្រុងផ្គត់ផ្គង់ថ្នាំសង្គ្រោះបន្ទាន់នៃ១០+៣ គាំទ្រការកសាងយន្តការបម្រុងសង្គ្រោះបន្ទាន់អង្ករនៃ១០+៣ និងគាំទ្រការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពឆ្លើយតបនឹងហានីភ័យ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវកិច្ចសន្ទនាជាយុទ្ធសាស្រ្ត ប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការមើលថែ"ទម្រង់អាស៊ាន"ដែលសាកសមជាមួយបណ្ដាភាគី ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃសកលភាវូប-នីយកម្មសេដ្ឋកិច្ច និង កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមគ្នាដោះស្រាយហានីភ័យ ប្រកាន់ខ្ជាប់នូវមជ្ឈភាពរបស់អាស៊ាន កសាងក្របខណ្ឌក្នុងតំបន់ដែលប្រកបដោយលក្ខណៈបរិយាប័ន្ន។
យោបល់ក្នុងន័យស្ថាបនា និង វិធានការជាក់ស្តែងរបស់ចិនទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីបណ្តាប្រទេសដែលចូលរួម យល់ថាភាគីចិនជួយអាស៊ានដោយស្មោះដើម្បីទទួលបានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាព ដែលឆ្លុះបញ្ចាំងពីសន្ដានចិត្តនិងលំនាំដែលប្រទេសធំគួរមាន។
សំណួរ៖ ក្នុងរយៈពេលជាច្រើនឆ្នាំនេះ បញ្ហាសមុទ្រចិនខាងត្បូងគឺជាចំណុចសំខាន់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធ នៃ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ១០+១ឆ្នាំ២០២២នេះ ចិននិងបណ្តាប្រទេសអាស៊ានបានរួមគ្នាចេញ "សេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍លើកទី២០នៃការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង" បច្ចុប្បន្ននេះការចរចាស្តីពីការបង្កើត"ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង" ក៏កំពុងតែត្រូវមានវឌ្ឍនភាពយ៉ាងសកម្ម។ តើ លោក មានមតិយ៉ាងណាដែរចំពោះរឿងនេះ?
ឯកឧត្តមឯកអគ្គរដ្ឋទូតចិន៖ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាថា ការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូង ការពារសេរីភាពក្នុងការធ្វើនាវាចរណ៍ និង ការហោះហើរលើសមុទ្រចិនខាងត្បូង គឺសមស្របជាមួយអត្ថប្រយោជន៍រួមនៃបណ្ដាភាគី ហើយសេរី-ភាពនៃការធ្វើនាវាចរណ៍ និង ការហោះហើរលើសមុទ្រចិនខាងត្បូងមិនមែនជាបញ្ហាទេ។ បានចង្អុលបង្ហាញថាចិនផ្តួចផ្តើមការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូង និង ការពារច្រកនាវាមានភាពរលូន សហការជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីពន្លឿនជំរុញការចរចាស្តីពីការបង្កើត "ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង" ដោយស្របតាមស្មារតីនៃ "សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង "ដែលបានចុះហត្ថលេខា និង គោលការណ៍ច្បាប់អន្តរជាតិរួមទាំង"អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ" និង ស្របតាមគោលការណ៍រួមនៃការពិគ្រោះយោបល់។ អំពាវនាវបណ្ដាភាគីគោរពកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងតំបន់ដើម្បីការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូង គាំទ្រប្រទេសក្នុងតំបន់ក្នុងការកសាងសមុទ្រចិនខាងត្បូងឱ្យទៅជាសមុទ្រសន្តិភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ។
កាលពី២០ឆ្នាំមុន ចិននិងបណ្តាប្រទេសអាស៊ានបានចុះហត្ថលេខាលើ"សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង "នៅរាជធានីភ្នំពេញ។ ២០ឆ្នាំក្រោយ ចិននិងបណ្តាប្រទេសអាស៊ានបានរួមគ្នាចេញ "សេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍លើកទី២០នៃការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង"នៅរាជធានីភ្នំពេញ ដែលមានសារៈសំខាន់ពិសេស។"សេចក្តីថ្លែងការណ៍" គឺជាឯកសារកុងសុងស៊ីសដ៏សំខាន់មួយទៀតដែលចេញដោយចិននិងបណ្តាប្រទេសអាស៊ាន ស្តីពីបញ្ហាសមុទ្រចិនខាងត្បូងក្នុង
រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ជាសមិទ្ធផលដ៏សំខាន់មួយក្នុងការរម្លឹកខួបអនុ-ស្សាវរីយ៍លើកទី២០ដែលបានចុះហត្ថលេខាលើ "សេចក្តីថ្លែងការណ៍" នៅក្នុងឆ្នាំ២០២២នេះផងដែរ បានបង្ហាញថាចិននិងបណ្តាប្រទេសអាស៊ានរួមកម្លាំងគ្នាជាជំនឿចិត្ត និង ការប្តេជ្ញាចិត្តក្នុងការការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូង បានបង្ហាញជាថ្មីម្តងទៀតអំពីចិននិងបណ្តាប្រទេសអាស៊ានមានសមត្ថភាពពេញលេញ មានជំនឿចិត្ត និងឆ្លាតវៃក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង។ .
ភាគីចិនសូមថ្លែងអំណរគុណដោយស្មោះចំពោះកម្ពុជាដែលតែងប្រកាន់គោលជំហរត្រឹមត្រូវ និង ការប្រកាន់ខ្ជាប់នូវយុត្តិធម៌ និង សច្ចធម៌លើបញ្ហាសមុទ្រចិនខាងត្បូង នេះមិនត្រឹមតែបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដ៏សំខាន់មួយទៀតក្នុងការការពារសុខុមាលភាព ស្ថិរភាព និងការអភិវឌ្ឍន៍សម្រាប់ទំនាក់ទំនងចិន-អាស៊ាន។
សំណួរ៖ ឆ្នាំក្រោយឆ្នាំ២០២៣គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា តើ លោក មានការរំពឹងទុកយ៉ាងណាដែរសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិន និង កម្ពុជា នាពេលអនាគត?
លោកអគ្គរដ្ឋទូតចិន៖ ចិននិងកម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ គឺជាមិត្តដែកថែបដែលគាំទ្រគ្នាយ៉ាងមុតមាំទៅវិញទៅមក ក៏ជាសហគមន៍វាសនារួម ដែលជួយគ្នាទៅវិញទៅមករួមសុខទុក្ខជាមួយគ្នា។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្រកម្រិតខ្ពស់នៃប្រទេសទាំងពីរ និង ការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឈានចូលដល់យុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម បានក្លាយជាគំរូសម្រាប់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស និង ជាគំរូសម្រាប់ការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី។
ឆ្នាំ២០២៣ គឺជាឆ្នាំចាប់ផ្តើមសម្រាប់ចិនក្នុងការអនុវត្តយ៉ាងពេញលេញនូវស្មារតីនៃសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ ក៏ជាខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាឯករាជ្យជាតិរបស់កម្ពុជា ទំនាក់ទំនងរវាងចិននិងកម្ពុជានឹងស្វាគមន៍ឱកាសអភិវឌ្ឍន៍ប្រវត្តិសាស្ត្រថ្មីមួយ។ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា ដោយចាប់យកខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយឆ្នាំ២០២៣និង"ឆ្នាំមិត្តភាពចិន-កម្ពុជា"ជាឱកាស ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជំនឿទុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការផលប្រយោជន៍រួមលើបណ្ដាវិស័យ ឱ្យកាន់តែស៊ីជម្រៅ សម្របសម្រួលកិច្ចការអន្តរជាតិនិងក្នុងតំបន់ឱ្យស្អិតរមួត ធានាបានថាទំនាក់ទំនងទ្វេភាគីមានដំណើរក្នុងកម្រិតខ្ពស់ជានិច្ច បន្តផ្តល់ផលប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ ព្រមទាំងរួមចំណែកថ្មីនិងកាន់តែធំធេងក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងលើសកលលោក រួមគ្នាកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ៕
中柬友谊攀高峰 东亚合作辟新路
——王文天大使就李克强总理出席东亚合作领导人系列会议并对柬埔寨进行正式访问接受中柬主流媒体联合采访
11月16日,中国驻柬埔寨大使王文天接受中柬主流媒体联合采访,介绍李克强总理出席东亚合作领导人系列会议并对柬埔寨进行正式访问重要成果,全文如下:
问:中国共产党第二十次全国代表大会后,李克强总理即率高级代表团出席东亚合作领导人系列会议并对柬埔寨进行正式访问,请您谈一下此访的重要意义?
王文天:当前国际地区形势深刻复杂演变,各种不确定不稳定因素增多,疫情冲击犹存,经济复苏低迷,冷战思维回潮,多边治理失序,全球发展面临前所未有的挑战。前不久中国共产党胜利召开第二十次全国代表大会,对全面建设社会主义现代化国家、全面推进中华民族伟大复兴进行了战略谋划,强调中国将始终坚持维护世界和平、促进共同发展的外交政策宗旨,致力于构建人类命运共同体,为国际地区和平与发展提供更多确定性。
李克强总理率团出席东亚合作领导人系列会议并对柬埔寨进行正式访问,不仅是党的二十大后我领导人首次出席国际会议,也是李克强总理疫情以来首次出国双边访问,其间李总理密集出席数十场双多边活动,既体现了中方维护国际地区和平稳定、促进共同繁荣发展的责任担当,也凸显了对中柬关系的重视和对柬方办会的支持。此访进一步深化了中柬全面战略合作,推动两国关系在高水平上继续走深走实,更好惠及两国人民;有力引领了区域合作走向,全面阐释了新时代中国对东亚区域合作的政策主张,为促进地区繁荣发展赋予新动能。
问:李克强总理时隔4年再次对柬埔寨进行正式访问,受到广泛关注。请您介绍李总理访柬的亮点和成果?
王文天:李克强总理疫情以来首次出访选择柬埔寨,体现了中方对中柬关系的高度重视,彰显了两国关系的特殊重要。访柬期间,李克强总理会见西哈莫尼国王,同洪森首相举行会谈,双方就巩固传统友谊、深化各领域务实合作以及共同关心的国际地区问题深入沟通,达成广泛共识,共同宣布2023年为“中柬友好年”。双方还发表了联合公报,签署十八项双边合作文件。此访亮点纷呈,我想重点谈三个方面:
一是政治互信持续巩固、命运共同体建设深入人心。柬方热烈祝贺中共二十大胜利召开,高度评价中国取得举世瞩目的伟大成就,重申坚定奉行一个中国原则,支持中国为实现国家统一所作的一切努力。中方热烈祝贺柬埔寨国家发展取得的显著成就,重申尊重柬埔寨独立、主权和领土完整,支持柬埔寨人民自主选择符合本国国情的发展道路,将全力为柬埔寨维护稳定、实现发展、改善民生提供帮助。双方强调将在新的历史时期加快建设更加紧密的中柬命运共同体,商签中柬构建命运共同体新的行动计划,共同发出中柬坚定不移传承初心、赓续友谊的积极信号。
二是务实合作持续深化,全面战略合作提质升级。双方一致同意发挥好中柬政府间协调委员会的作用,加强对两国各领域合作的宏观指导和统筹协调。加强两国防务和执法安全合作,推进打击人口贩运、网络赌博、电信诈骗及相关衍生恶性犯罪。加快推进高质量共建“一带一路”,深化产能投资合作,加快推进暹粒新机场、西港-香港海底光缆等大项目,完善柬道路、桥梁、物流、仓储等配套基础设施建设,加强清洁能源合作,助柬加快构建现代化产业体系,实现可持续发展。充分发挥《中柬自贸协定》《区域全面经济伙伴关系协定》(RCEP)作用,加快推进大农业合作,推动更多优质柬商品,特别是农产品进入中国市场。加强科教文卫、旅游及地方合作,支持柬埔寨开展中文教学,有序恢复人员往来,增加两国直航航班。中方支持柬埔寨减贫事业,将加快推进乡村道路三期、乡村供水三期、西哈努克省中心医院、污水处理等民生项目。
三是多边协作日益密切,共同捍卫国际公平正义。双方一致同意共同弘扬和平、发展、公平、正义、民主、自由的全人类共同价值,共同应对全球性挑战,推动构建人类命运共同体。柬方支持中方提出的全球发展倡议和全球安全倡议。双方强调要坚持真正的多边主义,推进国际关系民主化,推动全球治理朝着更加公正合理的方向发展。坚定维护国际关系基本准则,维护国际公平正义,反对一切形式的霸权主义和强权政治,反对冷战思维,反对单边主义和排他性小圈子,反对干涉别国内政,反对搞双重标准。双方主张各国在平等和相互尊重的基础上就人权问题开展交流与合作,反对将人权问题政治化。双方还同意进一步加强在澜沧江-湄公河合作、中国东盟合作等多边框架下的协调与配合。
问:今年的东亚合作领导人系列会议系新冠疫情发生以来时隔两年首次线下举办,请您介绍中方此次与会的主要成果?是否达到中方预期目标?
王文天:李克强总理出席了第25次中国—东盟(10+1)领导人会议、第25次东盟与中日韩(10+3)领导人会议和第17届东亚峰会,指出东亚地区是世界经济增长的重要引擎,各国应携手维护以联合国为核心的国际体系,践行多边主义,推动落实全球安全倡议,共同守护世界和平安宁;加强宏观经济政策协调,维护产业链供应链安全畅通,推动落实全球发展倡议,深化各领域务实合作,以团结协作应对全球性挑战、促进包容可持续发展。
李克强总理在10+1领导人会议上建议推动高质量共建“一带一路”、设立中国东盟共同发展专项贷款,推动贸易和投资自由化便利化、推进新型工业化、加速数字化转型、推动经济社会发展低碳化、加快农业现代化,加强双方在卫生、人力资源、青年、旅游、金融等领域合作;在10+3领导人会议上提议保持区域经济一体化进程、推动《区域全面经济伙伴关系协定》全面生效和实施,推动区域产业链供应链在稳定畅通中优化升级,支持10+3应急医疗物资储备中心、10+3大米紧急储备机制建设、提升危机应对能力;在东亚峰会上呼吁坚持战略对话、坚持不干涉内政原则和照顾各方舒适度的“东盟方式”,坚持经济全球化正确方向和互利合作、携手应对风险挑战,坚持东盟中心地位、构建包容性区域架构。
中方的建设性建议和切实举措得到了与会各国的普遍欢迎,认为中方真心实意帮助东盟实现和平稳定与发展繁荣,体现了大国应有的胸怀与格局。
问:南海问题历年都是东亚合作领导人系列会议的焦点。今年的10+1领导人会议上,中国与东盟国家共同发表了《纪念<南海各方行为宣言>签署20周年联合声明》,目前制定“南海行为准则”的磋商也正积极进展,请问您对此有何评论?
王文天:李克强总理在东亚峰会上强调,维护南海和平稳定、维护南海航行和飞越自由符合各方共同利益,南海的航行和飞越自由从来不是问题。指出中方主张维护南海和平稳定和航道畅通,同东盟国家一道,根据已签署的《南海各方行为宣言》精神和包括《联合国海洋法公约》在内的国际法原则,按照协商一致原则加快推进“南海行为准则”磋商。呼吁各方应当尊重地区国家为维护南海和平稳定所作努力,支持地区国家把南海建设成和平、友谊、合作之海。
20年前,中国同东盟国家在金边签署《南海各方行为宣言》。20年后,中国同东盟国家在金边共同发表《纪念<南海各方行为宣言>签署20周年联合声明》,具有特殊意义。《声明》是近年来中国与东盟国家就南海问题发表的又一份重要共识文件,也是今年纪念《宣言》签署20周年的一项重要成果,展现了中国与东盟国家致力于共同维护南海和平稳定的信心和决心,再一次证明了中国和东盟国家完全有能力、有信心、有智慧处理好南海问题。
中方衷心感谢柬方在南海问题上秉持公正立场、主持公道正义,这不仅为维护南海和平稳定做出积极努力,更为维护中国—东盟关系健康稳定发展再次做出重要贡献。
问:明年是中柬建交65周年,您对未来中柬关系发展有什么期待?
王文天:中柬是好邻居、好朋友、好伙伴、好兄弟,是相互坚定支持的铁杆朋友,更是守望相助、患难与共的命运共同体。在两国高层战略引领和双方共同努力下,中柬关系已进入构建命运共同体的新时代,并成为国与国关系的典范、构建新型国际关系的样板。
2023年是中国全面贯彻落实党的二十大精神的开局之年,是柬埔寨独立70周年,中柬关系迎来新的历史发展机遇。中方愿同柬方一道,以明年建交65周年和“中柬友好年”为契机,加强高层战略沟通和政治互信,全面深化各领域互利合作,密切国际地区事务协作,确保双边关系始终高水平运行,不断造福两国和两国人民,也为共促地区乃至全球的和平稳定与繁荣、共同构建人类命运共同体做出新的更大贡献。