ព័ត៌មានជាតិ

ប្រមុខការពារជាតិ អាមេរិក បានមកដល់ខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និងអាស៊ានបូក

ភ្នំពេញ​៖ លោក Lioyd Austuin រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើដំណើរមកដល់ខេត្តសៀមរាបហើយ ដើម្បីចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធទៀត ដែលក្រសួងការពារជាតិកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

បើតាមប្រភពព័ត៌មាន អន្តរជាតិ ក្រៅពីចូលរួមកិច្ចប្រជុំ លោក Lioyd Austuin ក៏នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកWei Feng He រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ការជួបតទល់មុខគ្នាជាលេីកដំបូងនេះបានធ្វើឡើង បន្ទាប់ពី​ពីមានភាពតានតឹង ក្រោយដំណើរទស្សនកិច្ចរបស់ លោកស្រី វ៉ាន់ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិក ទៅកាន់កោះតៃវ៉ាន់កាលពីកំឡុងខែសីហា កន្លងទៅ៕

To Top