ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា វិស័យកីឡា និងវិស័យផ្សេងៗទៀត រួមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះទេ ដូច្នេះត្រូវការពារសន្ដិភាពឱ្យបាន។
នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តថែរក្សាសន្តិភាពរបស់កម្ពុជា។
សម្ដេចតេជោ បញ្ជាក់ថា «កីឡា ឬអ្វីផ្សេងទៀតក៏ដោយ មិនអាចរស់នៅដោយគ្មានសន្ដិភាពនោះទេ កីឡាក្ដី ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្ដី លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងដំណើរការដទៃ មិនអាចរស់ដោយគ្មានសន្ដិភាពនោះទេ។ គេមិនអាចរស់នៅជាមួយនឹងសង្គ្រាមនោះឡើយ ដូច្នេះសូមចូលរួមថែរក្សាសន្ដិភាព ដើម្បីយើងទាំងអស់គ្នាអភិវឌ្ឍប្រទេសជាតិរបស់យើង»។
សូមរំលឹកថា សន្ដិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
